Yearendyearend1140x150

ព្រិលធ្លាក់ខ្លាំងនៅជប៉ុនបណ្តាលឲ្យមនុស្សស្លាប់ ១៧នាក់ និងរបួសរាប់សិបនាក់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

តូក្យូ៖ព្រិលធ្លាក់ខ្លាំងនៅតំបន់ដ៏ធំនៃប្រទេសជប៉ុនបានសម្លាប់មនុស្ស ១៧ នាក់ និងរបួសជាង ៩០ នាក់ និងធ្វើឱ្យផ្ទះរាប់រយខ្នងគ្មានអគ្គិសនីប្រើប្រាស់។ នេះបើយោងតាមមន្ត្រីគ្រប់គ្រងគ្រោះមហន្តរាយការណ៍។

បើតាមមន្រ្តីជប៉ុនបនាឲ្យដឹងថារដូវរងាដ៏មានឥទ្ធិពលបានធ្វើឱ្យព្រិលធ្លាក់ខ្លាំងនៅក្នុងតំបន់ភាគខាងជើងចាប់តាំងពីសប្តាហ៍មុន ដោយបានជាប់គាំងយានយន្តរាប់រយគ្រឿងនៅលើផ្លូវហាយវេ ពន្យារពេលសេវាកម្មដឹកជញ្ជូន និងបណ្តាលឱ្យមនុស្សស្លាប់ ១១ នាក់គិតត្រឹមថ្ងៃសៅរ៍កន្លងទៅ។ ការធ្លាក់ព្រិលកាន់តែច្រើននៅចុងសប្តាហ៍បុណ្យណូអែលបានធ្វើឱ្យចំនួនអ្នកស្លាប់កើនឡើងដល់ ១៧នាក់ និងរបួសដល់ ៩៣ នាក់គិតត្រឹមព្រឹកថ្ងៃចន្ទនេះ។

ការស្លាប់នេះកើតឡើងខណៈពេលដែលជនរងគ្រោះព្យាយាមយកព្រិលចេញពីដំបូល ឬត្រូវបានកប់នៅក្រោមគំនរព្រិលក្រាស់ដែលរអិលពីលើដំបូល។ ការិយាល័យក្រុងនៅតំបន់ដែលរងគ្រោះដោយព្រិលបានជំរុញឱ្យអ្នកស្រុកប្រុងប្រយ័ត្នក្នុងអំឡុងពេលសកម្មភាពដកព្រិល ហើយកុំធ្វើការតែម្នាក់ឯង។

ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយបាននិយាយថា ស្ត្រីម្នាក់ក្នុងវ័យ ៧០ ឆ្នាំ ត្រូវបានគេប្រទះឃើញស្លាប់កប់នៅក្រោមគំនរព្រិលដ៏ក្រាស់នៅលើដំបូល ដែលភ្លាមៗនោះបានធ្លាក់មកលើនាងនៅក្នុងទីក្រុង Nagai នៃខេត្ត Yamagata ចម្ងាយប្រហែល ៣០០ គីឡូម៉ែត្រភាគខាងជើងនៃទីក្រុងតូក្យូ ជាកន្លែងដែលមានព្រិលធ្លាក់កម្ពស់ជាង ៨០ សង់ទីម៉ែត្រកាលពីថ្ងៃសៅរ៍។

យោងតាមក្រសួងសេដ្ឋកិច្ច និងឧស្សាហ៍កម្មបានឱ្យដឹងថា ព្រិលធ្លាក់ខ្លាំងបានដួលរលំប៉មបញ្ជូនថាមពលអគ្គិសនីនៅកោះធំភាគខាងជើងបំផុតរបស់ប្រទេសជប៉ុន ធ្វើឱ្យផ្ទះប្រហែល ២០,០០០ផ្ទះគ្មានអគ្គិសនីប្រើប្រាស់នៅព្រឹកថ្ងៃបុណ្យណូអែល ទោះបីជាអគ្គិសនីត្រូវបានស្ដារឡើងវិញនៅក្នុងតំបន់ភាគច្រើននៅថ្ងៃនោះក៏ដោយ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង