Yearendyearend1140x150

ចំនួនត្រីប្រមាណ៦០ម៉ឺនគីឡូត្រូវបាននេសាទក្នុង«បឹងឆាងកាន»

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

ចិន៖ ការនេសាទរដូវរងាកំពុងដំណើរការយ៉ាងពេញទំហឹងនៅលើបឹង ឆាងកាន ដែលគ្របដណ្ដប់ដោយទឹកកក ដែលជាបឹងទឹកសាបដ៏ធំបំផុតមួយរបស់ប្រទេស ក្នុងខេត្ត Jilin ភាគឦសានប្រទេសចិន ។ អ្នកនេសាទជាច្រើនសង្ឃឹមនៅរដូវរងារឆ្នាំនេះចំនួនត្រីពួកគេនេសាទបាននិងកើតឡើងជាខ្លាំង។

អស់ជាច្រើនសតវត្សមកហើយ អ្នកនេសាទដែលរស់នៅតាមបឹង ឆាងកាន បានរក្សាប្រពៃណីនៃការនេសាទទឹកកក ការខួងរន្ធដោយដៃតាមរយៈទឹកកកក្រាស់ និងដាក់អួននៅក្រោមដើម្បីចាប់ត្រី។ ក្រោយមក សំណាញ់នឹងត្រូវទាញចេញដោយម៉ាស៊ីនអូសដោយសេះ។ បច្ចេកទេសនេះត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីកម្រិតជាតិក្នុងឆ្នាំ២០០៨។ កាលពីថ្ងៃអាទិត្យ ក្រុមនេសាទបានចាប់ផ្តើមដាក់សំណាញ់ប្រវែង ២,០០០ ម៉ែត្រនៅក្នុងបឹងឆាងកាន ។

នៅពេលដែលអ្នកនេសាទផ្លាស់ទីទៅជិតកណ្តាលបឹង ជាកន្លែងដែលទឹកហូរកាន់តែជ្រៅជាមួយនឹងដង់ស៊ីតេត្រីខ្ពស់ ឱកាសនៃការចាប់ត្រីលើសពី ៥០,០០០ គីឡូក្រាមដោយប្រើសំណាញ់តែមួយក៏កាន់តែកើនឡើងផងដែរ។ ក្នុងរដូវនេសាទរដូវរងាឆ្នាំនេះនៅបឹង ឆាងកាន អ្នកនេសាទមានភារកិច្ចចាប់ត្រីសរុបចំនួន ១.៥ លានគីឡូក្រាម ដែលជាចំនួនដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ប៉ុន្តែនៅតែមានតិចជាងមួយភាគរយនៃចំនួនត្រីដែលបានប៉ាន់ស្មាននៅក្នុងបឹង។

បន្ថែមពីនេះ ប្រតិបត្តិការនេសាទរដូវរងានៅលើបឹង ឆាងកាន ត្រូវបានអនុវត្តជាពីរដំណាក់កាល។ នៅដំណាក់កាលមុន អ្នកនេសាទប្រើសំណាញ់តូចៗ ដើម្បីចាប់ត្រីធំ និងបង្គាក្នុងទឹករាក់ ដើម្បីផ្តល់កន្លែង និងសារធាតុចិញ្ចឹមច្រើនសម្រាប់ត្រីធំលូតលាស់។

នៅដំណាក់កាលក្រោយ អ្នកនេសាទបានបង្កើតសំណាញ់ធំៗនៅតំបន់ទឹកជ្រៅ ដើម្បីចាប់ត្រីធំដែលភាគច្រើនមានអាយុលើសពីប្រាំឆ្នាំ ហើយកូនមិនទាន់ពេញវ័យអាចទុកចោលក្នុងបឹងបាន។ បន្ទាប់ពីអូសអួនប្រវែងជាង ៥ ម៉ោងក្រោមផ្ទៃទឹកកក ក្រុមអ្នកនេសាទនៅទីបំផុតបានទាញវាចេញពីទឹក ដោយចាប់បានផលិតផលជលផលជាង ៦០ ប្រភេទ។

ក្រុមនេសាទរដូវរងាចំនួន ៤ ដែលប្រតិបត្តិការនៅលើបឹង ឆាងកាន រហូតមកដល់ពេលនេះចាប់បានត្រីសរុបចំនួន ៦០ម៉ឺន គីឡូក្រាម។ ការនេសាទរដូវរងានៅលើបឹង ឆាងកាន នឹងមានរយៈពេលរហូតដល់ចុងខែកុម្ភៈឆ្នាំក្រោយ។

រហូតមកដល់ពេលនេះ ទីធ្លាទំហំ ១០,០០០ម៉ែត្រការ៉េបានរក្សាទុកត្រីជាង ៣៥ម៉ឺន គីឡូក្រាមចាប់តាំងពីការនេសាទរដូវរងាឆ្នាំនេះបានចាប់ផ្តើម។ ការរួមបញ្ចូលគ្នានៃបច្ចេកទេសនេសាទបែបប្រពៃណី និងគំនិតទីផ្សារទំនើបបានធ្វើឱ្យផលិតផលជលផលដែលមានគុណភាពខ្ពស់ពីបឹង ឆាងកាន មានដល់អ្នកប្រើប្រាស់កាន់តែច្រើនឡើងទូទាំងប្រទេស៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង