Eqm5 on ads news
Photo 2022 10 27 10.25.28
Photo 2022 10 27 15.04.39
Jetour
Cct 01
Website cc time banner

«ទន្លេលឿង»ចាប់ផ្តើមត្រជាក់កកក្រោយសីតុណ្ហភាពប្រែប្រួល

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
ទន្លេលឿង / XINHUA

ចិន៖ ទន្លេលឿងក្នុងប្រទេសចិនចាប់ផ្តើមប្រែប្រួលទៅជាកកក្រោយសីតុណ្ហភាពត្រជាក់ខ្លាំងកំពុងវាយលុកតំបន់មួយចំនួនក្នុងប្រទេសចិន។ ផ្នែកនៃទន្លេលឿងនៅតំបន់ស្វយ័ត Ningxia Hui ភាគពាយ័ព្យនៃប្រទេសចិនបានចាប់ផ្តើមត្រជាក់កាលពីថ្ងៃអង្គារ ប្រាំបួនថ្ងៃមុនជាងឆ្នាំមុន។

លោក Hou Yanjun អនុប្រធានការិយាល័យកសិកម្ម ជនបទ និងទឹកក្នុងតំបន់បានអះអាងថា "ប្រសិនបើសីតុណ្ហភាពធ្លាក់ចុះបន្ថែមទៀត កម្រិតទឹកដល់ចំណុចដែលទឹកទន្លេនឹងកកអាចឡើងដល់ជាង ៥ ម៉ែត្រ ហើយវាក៏អាចជាសញ្ញាប្រកាសអាសន្នមួយផងដែរប្រសិនបើទន្លេលឿងបន្តការកកដូចច្នេះ។

ដើម្បីទប់ទល់នឹងគ្រោះថ្នាក់ដែលអាចកើតមាន អាជ្ញាធរពាក់ព័ន្ធក្នុងទីក្រុង Ningxia បានផ្អាកគម្រោងមួយចំនួនទាក់ទងនឹងទន្លេដែលកំពុងសាងសង់ រុះរើស្ពានអាកាស និងបន្ថែមទូរលេខព័ត៌មាន និងគ្រឿងបរិក្ខារផ្សេងទៀត ដើម្បីពង្រឹងការត្រួតពិនិត្យ។

នាយកដ្ឋានពាក់ព័ន្ធនៃខេត្ត Ningxia នឹងពង្រឹងការត្រួតពិនិត្យ និងការព្យាករណ៍ដោយយោងតាមការប្រែប្រួលនៃសីតុណ្ហភាព និងការអភិវឌ្ឍន៍រដូវទឹកជំនន់ ហើយរៀបចំសម្រាប់ការជួយសង្គ្រោះ និងការពង្រឹងគម្រោង ដើម្បីធានាសុវត្ថិភាពនៃទន្លេលឿង។

ទឹកជ្រោះ Hukou ដ៏ល្បីល្បាញនៅលើទន្លេលឿងក៏បានកកផងដែរ នៅពេលដែលសីតុណ្ហភាពរដូវរងាធ្លាក់ចុះនៅភាគខាងជើងប្រទេសចិន។

ទេសភាពរដូវរងាដ៏អស្ចារ្យត្រូវបានបង្កើតឡើង ខណៈដែលសីតុណ្ហភាពបន្តធ្លាក់ចុះក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ បានបង្កើតជាបណ្តុំទឹកកកនៅផ្ទៃទន្លេ និងបង្រួមផ្ទៃទន្លេពីទទឹងដើម ៣០០ ម៉ែត្រ មកប្រហែល ៥០ម៉ែត្រ ដែលធ្វើអោយផ្ទាំងទឹកកកមិនអាចបំបែកបានទាន់ពេល ខណៈទឹកជ្រោះ Hukou បានកកឈានដល់ ៤ គីឡូម៉ែត្រ។

គួរបញ្ជាក់ថាទឹកជ្រោះ Hukou គឺជាកន្លែងទាក់ទាញទេសចរណ៍ដ៏ពេញនិយមមួយ ដែលគេស្គាល់ថាមានល្បឿនទឹកយ៉ាងលឿន ដែលបង្កើតជាសំឡេងផ្គរលាន់។ វាក៏ជាទឹកធ្លាក់ពណ៌លឿងតែមួយគត់របស់ពិភពលោក និងជាទឹកជ្រោះធំទីពីរនៅក្នុងប្រទេសចិន។

ជាទន្លេដែលវែងជាងគេទីពីរនៅក្នុងប្រទេសចិន ទន្លេលឿងដែលមានប្រវែង ៥,៤៦៤ គីឡូម៉ែត្រកើនឡើងនៅក្នុងខេត្ត Qinghai ភាគពាយ័ព្យ ហើយហូរកាត់ខេត្តចំនួនប្រាំបួន និងតំបន់ស្វយ័តនៅភាគខាងលិច កណ្តាល ភាគខាងជើង និងភាគខាងកើតប្រទេសចិន៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2022 10 27 10.25.23
Photo 2022 10 27 15.04.39
Khcct banner

អត្ថបទទាក់ទង