Eqm5 on ads news
Photo 2022 10 27 15.04.39
Photo 2022 10 27 10.25.28
Jetour
Cct 01
Website cc time banner

លោក«ប្រាយុទ្ធ»ប្រកាសបេក្ខភាពក្នុងការបោះឆ្នោតសកលឆ្នាំក្រោយ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា

បាងកក៖ នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា ប្រកាសបេក្ខភាពនៅក្នុងការបោះឆ្នោតសកលមួយ ដែលនឹងត្រូវធ្វើឡើងនៅក្នុងព្រះរាជាណាចក្រមុនខែឧសភា ឆ្នាំក្រោយ។ នេះបើតាមលោកបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកកាលពីថ្ងៃសុក្រនេះ។

លោក ប្រាយុទ្ធ បានឡើងកាន់អំណាចជាមេទ័ពនៅក្នុងរដ្ឋប្រហារឆ្នាំ ២០១៤ មុនពេលឡើងកាន់តំណែងរបស់លោកនៅក្នុងការបោះឆ្នោតឆ្នាំ ២០១៩ ដ៏ចម្រូងចម្រាស ប៉ុន្តែប្រជាប្រិយភាពរបស់លោកបានស្ថិតក្នុងភាពស្រពិចស្រពិល។ លោកបានប្រាប់អ្នកសារព័ត៌មាននៅខាងក្រៅវិមានរដ្ឋាភិបាលក្នុងទីក្រុងបាងកកថា គណបក្ស United Thai Nation Party ដែលទើបបង្កើតថ្មី "បានផ្តល់ការគាំទ្រដល់ខ្ញុំក្នុងការក្លាយជាបេក្ខជននាយករដ្ឋមន្ត្រីបន្តទៀតនៅក្នុងការបោះឆ្នោតបន្ទាប់" ។

គណបក្ស PPRP បានប្រកាសថា មេដឹកនាំរបស់ខ្លួន និងឧបនាយករដ្ឋមន្ត្រីស្តីទី Prawit Wongsuwan នឹងក្លាយជាបេក្ខភាពរបស់គណបក្សនៅក្នុងការបោះឆ្នោត។

លោក ប្រាយុទ្ធ បាននិយាយថា ទំនាក់ទំនងរវាងអ្នកទាំងពីរនៅតែរឹងមាំ ទោះបីជាមានផ្លូវនយោបាយរបស់ពួកគេបែកគ្នាក៏ដោយ។ កាលពីខែកញ្ញា តុលាការធម្មនុញ្ញបានកាត់សេចក្តីកំណត់អាណត្តិរយៈពេលប្រាំបីឆ្នាំរបស់លោកប្រាយុទ្ធរួចជាស្រេច៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2022 10 27 10.25.23
Photo 2022 10 27 15.04.39
Khcct banner

អត្ថបទទាក់ទង