Yearendyearend1140x150

ពូទីនប្តេជ្ញាបញ្ចប់ភារកិច្ចក្នុង«ប្រតិបត្តិការយោធាពិសេស»ឲ្យបានឆាប់ជាទីបំផុត

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន 

រុស្សី៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានអះអាងថា ប្រទេសរុស្ស៊ីនឹងបំពេញភារកិច្ចដែលបានកំណត់នៅក្នុងប្រតិបត្តិការយោធាពិសេសរបស់ខ្លួនឲ្យបានឆាប់ជាទីបំផុត ដើម្បីធានាសន្តិសុខនៃដែនដីទាំងអស់របស់ខ្លួន និងបន្តពង្រឹងកងកម្លាំងប្រដាប់អាវុធរបស់ខ្លួន។

ថ្លែងនៅក្នុងកិច្ចប្រជុំពង្រីកនៃក្រុមប្រឹក្សាក្រសួងការពារជាតិរុស្ស៊ី លោកពូទីនបាននិយាយថា មីស៊ីលផ្លោងអន្តរទ្វីប Sarmat នឹងត្រូវដាក់ពង្រាយទៅកាន់ទឹកដីអ៊ុយក្រែនក្នុងពេលឆាប់ៗនេះ។

លោក ពូទីន បាននិយាយថា ប្រទេសណាតូកំពុងប្រើប្រាស់យ៉ាងសកម្មនូវសមត្ថភាពយោធារបស់ពួកគេទាំងអស់ ដើម្បីដោះស្រាយជាមួយរុស្ស៊ី ហើយវាចាំបាច់សម្រាប់កងកម្លាំងរុស្ស៊ីក្នុងការពង្រីកឃ្លាំងអាវុធទំនើបៗរបស់ខ្លួន។

ដោយកត់សម្គាល់ថាកម្រិតនៃសព្វាវុធទំនើបនៅក្នុងកងកម្លាំងនុយក្លេអ៊ែរយុទ្ធសាស្ត្ររបស់រុស្ស៊ីមានលើសពី ៩១ ភាគរយ លោកពូទីនបានបញ្ជាឱ្យយោធារក្សា និងកែលម្អការត្រៀមខ្លួនប្រយុទ្ធនៃអាវុធនុយក្លេអ៊ែរដែលជាការធានាសម្រាប់អធិបតេយ្យភាពរបស់សហព័ន្ធរុស្ស៊ី។

រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក Sergei Shoigu បានស្នើឱ្យបង្កើនចំនួនកងកម្លាំងប្រដាប់អាវុធរុស្ស៊ីដល់ ១.៥ លាននាក់។ យោងតាមលោក Shoigu ប្រទេសសរុបចំនួន ២៧ បានផ្តល់អាវុធដល់អ៊ុយក្រែន ក្នុងតម្លៃសរុបចំនួន ៩៧ ពាន់លានដុល្លារអាម៉េរិក។

គួរបញ្ជាក់ថារុស្ស៊ីបានចាប់ផ្តើមប្រតិបត្តិការយោធាពិសេសរបស់ខ្លួនក្នុងប្រទេសអ៊ុយក្រែនកាលពីថ្ងៃទី ២៤ ខែកុម្ភៈ រហូតមកដ់ពេលនេះប្រតិបត្តិការយោធាពិសេសរបស់ខ្លួននៅមិនទាន់ចប់នៅឡើយនោះទេ ខណៈទាហានរុស្សី និងអ៊ុយក្រែនបានស្លាប់បាត់បង់ជីវិតអស់រាប់ម៉ឺននាក់៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង