Yearendyearend1140x150

អ្នកស្លាប់ដោយសារ«ស្រាពុល»នៅឥណ្ឌាកំពុងបន្សល់ការអស់សង្ឃឹមដល់គ្រួសារ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

ឥណ្ឌា៖ ការបាត់បង់សមាជិកគ្រួសារដោយសារតែការផឹកស្រាពុលបានធ្វើឱ្យមានការបំផ្លិចបំផ្លាញដល់គ្រួសារជាច្រើនក្នុងរដ្ឋ Bihar ភាគខាងកើតប្រទេសឥណ្ឌា ដោយអ្នកស្លាប់ដោយសារការពុលស្រាភាគច្រើនជាមេគ្រួសារដែលរកចំណូលដល់គ្រួសារ។ ការបាត់បង់ជីវិតនៃមេគ្រួសារនេះកំពុងតែធ្វើឲ្យសមាជិកគ្រួសារនៃសពសម្តែងការព្រួយបារម្ភជាខ្លាំងជុំវិញសេដ្ឋកិច្ចគ្រួសាររបស់ខ្លួន។

ចំនួនអ្នកស្លាប់នៅក្នុងការសង្ស័យថាមានការពុលស្រានៅក្នុងរដ្ឋ Bihar បានកើនឡើងដល់យ៉ាងហោចណាស់ ៨៤ នាក់កាលពីថ្ងៃអាទិត្យ។ គេបានដឹងថាអ្នកស្លាប់ភាគច្រើនគេជាមេគ្រួសារដែលរកចំណូលក្នុងគ្រួសារ។ នៅក្នុងភូមិមួយក្នុងរដ្ឋ Bihar គ្រួសារចំនួន ៤ ដែលបានបាត់បង់សមាជិកគ្រួសាររបស់ពួកគេ គឺជាអ្នកក្រីក្របំផុត។ គ្រួសារពីរពឹងផ្អែកលើការធ្វើការដើម្បីចិញ្ចឹមជីវិត ដោយរកប្រាក់ចំណូលពី ២០០ ទៅ ៣០០ រូពី (ប្រហែល ២,៤ ទៅ ៣,៦ ដុល្លារអាម៉េរិក) ក្នុងមួយថ្ងៃ។

គ្រួសារទាំងពីរបាននិយាយថា អ្នកដែលស្លាប់ទៅជាទីស្រឡាញ់របស់ពួកគេមិនញៀនគ្រឿងស្រវឹងទេ។ ពួកគេបានផឹកស្រាខ្លះនៅពេលពួកគេមានអារម្មណ៍នឿយហត់ ឬរីករាយ។ ប៉ុន្តែសុបិនអាក្រក់បានកើតឡើងនៅថ្ងៃទី១៣ ខែធ្នូ ខណៈពួកគេឈឺក្បាល និងក្អួតភ្លាមៗបន្ទាប់ពីផឹកស៊ីហើយស្ថានភាពរបស់ពួកគេទាំងពីរកាន់តែអាក្រក់ទៅៗក្នុងរយៈពេលប៉ុន្មានវិនាទី។

គ្រួសារនៃជនរងគ្រោះរូបនេះបន្តថាម៉ោងប្រមាណ ៩ យប់ ប្តីខ្ញុំត្រលប់មកផ្ទះវិញ គាត់ថាគាត់ឈឺក្បាល ពួកយើងក៏អោយថ្នាំទៅគាត់ ប៉ុន្តែគាត់មិនអាចឈប់ក្អួតបានទេ យើងត្រូវបញ្ជូនគាត់ទៅមន្ទីរពេទ្យ បន្ទាប់ពីពួកយើងទៅដល់មន្ទីរពេទ្យប៉ុន្តែ ៥ នាទីក្រោយមក គាត់ក៏បានស្លាប់។

ប្តីរបស់នាងទេវីបានស្លាប់នៅអាយុ៤៥ឆ្នាំ ។ គាត់បានបន្សល់ទុកកូនបួននាក់ និងចាស់ជរាម្នាក់ទៅឲ្យទេវី ដែលគ្មានប្រភពចំណូលរហូតមកដល់ពេលនេះ។ ទេវីបាននិយាយថា នាងមិនបានដឹងពីអនាគតគ្រួសាររបស់នាងទេ។

គួរបញ្ជាក់ថារដ្ឋធានី Bihar គឺជារដ្ឋដ៏តឹងរឹងបំផុត ហើយមានការហាមឃាត់ទាំងស្រុងលើការលក់ និងការប្រើប្រាស់គ្រឿងស្រវឹងចាប់តាំងពីឆ្នាំ ២០១៦។ ទោះបីជាយ៉ាងណាក៏ដោយ ការស្លាប់ដោយសារតែការទទួលទានស្រាខុសច្បាប់នៅក្នុងរដ្ឋនេះត្រូវបានគេរាយការណ៍ជាញឹកញាប់៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង