Cctime 6monthsfree desktop
Cc times  web banner kh (2)

លោក ខៀវ ចាន់ថា៖ការឱ្យ«កាដូ»នៅថ្ងៃបុណ្យគ្រីស្ទម៉ាស គឺបង្ហាញពីក្តីស្រឡាញ់

សង្គម
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/
 លោក ខៀវ ចាន់ថា គ្រូគង្វាលនៃព្រះវិហារបរិសុទ្ធភ្នំពេញ

ភ្នំពេញ៖ក្នុងរយៈពេលមួយខែនៃខែធ្នូនេះ ជារដូវបុណ្យគ្រីស្ទម៉ាស (Christmas) ឬបុណ្យណូអែល។ បុណ្យណូអែល តែងតែគ្រីស្ទសាសនិកប្រារព្ធធ្វើឡើងនៅថ្ងៃទី ២៥ ធ្នូ ជារៀងរាល់ឆ្នាំ ដើម្បីអបអរព្រះរាជកំណើតរបស់ព្រះយេស៊ូវ។នៅក្នុងរដូវបុណ្យគ្រីស្ទម៉ាសនេះដែរ តែងតែមានការជូនកាដូ ឬវត្ថុអនុស្សាវរីយ៍ដល់គ្នាទៅវិញទៅមក។

គ្រូគង្វាលនៃព្រះវិហារបរិសុទ្ធភ្នំពេញ លោក ខៀវ ចាន់ថា បានប្រាប់ពីអត្ថន័យនៃការជូនកាដូគ្នាថា ព្រះបានប្រទានកាដូមួយដ៏ធំដល់អ្នកទាំងអស់គ្នាដោយបញ្ចូនព្រះរាជបុត្រារបស់ព្រះអង្គមកចាប់កំណើតលើផែនដីនេះ។ ហើយគ្រីស្ទសាសនិកទាំងអស់គ្នា បានទទួលនូវកាដូនេះ និង ទទួលបានការស្រឡាញ់ដែលមកពីព្រះ។

បើតាមលោក ខៀវ ចាន់ថា តាមរយៈសេចក្ដីស្រឡាញ់ដែលគ្រីស្ទបរិស័ទទទួលបានពីព្រះអម្ចាស់ នោះគ្រីស្ទបរិស័ទ ក៏បានចែករំលែកកាដូនៃសេចក្ដីស្រឡាញ់នោះ ទៅកាន់មនុស្សផ្សេងទៀត ដោយការរៀបចំកាដូផ្សេងៗ ចែករំលែកទៅកាន់អ្នកដ៏ទៃទៀត ជារៀងរាល់ឆ្នាំនៅរដូវបុណ្យគ្រីស្ទម៉ាស ។

យោងតាម ព្រះគម្ពីរបរិសុទ្ធ ដែលមានចែងក្នុងគ្រិស្ដសាសនា បានពន្យល់ថា មានហោរ៉ាបីនាក់ បានធ្វើដំណើរទៅភូមិបេថ្លេហ៊ឹម ក្នុងស្រុកយូដា ប្រទេសអ៊ីស្រាអែល។ ផ្កាយដែលពួកហោរ៉ា បានឃើញពីទិសខាងកើត បាននាំមុខគេ ដរាបដល់ចំពីលើកន្លែងដែលបុត្រតូចនៅ ទើបឈប់ ហើយក៏ចូលទៅក្នុងផ្ទះ ឃើញបុត្រតូច នៅជាមួយនឹងម៉ារា ជាមាតា រួចក៏ក្រាបថ្វាយបង្គំ ព្រមទាំងបើកយកទ្រព្យដ៏វិសេសរបស់ខ្លួន ថ្វាយដង្វាយជាមាស ជាកំញាន ជាជ័រល្វីងទេសដល់បុត្រនោះ៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង