.jpg?1671516911)
ស៊ីរី៖ ទីភ្នាក់ងារព័ត៌មានរដ្ឋ SANA បាននិយាយនៅព្រឹកថ្ងៃអង្គារនេះថា មីស៊ីលជាច្រើនបានកំណត់គោលដៅជុំវិញទីក្រុងនៃប្រទេសស៊ីរី។
យោងតាមភ្នាក់ងារ SANA បានរាយការណ៍ដោយដកស្រង់ប្រភពយោធាមួយថា ការវាយប្រហារនេះបានកើតឡើងនៅវេលាម៉ោង១២និង៣០នាទីព្រឹកម៉ោងក្នុងស្រុក។ ទីភ្នាក់ងារនេះបានបន្ថែមថា ទោះបីជាប្រព័ន្ធការពារដែនអាកាសស៊ីរីត្រូវបានធ្វើឱ្យសកម្មក៏ដោយ ការវាយប្រហារនេះបានបណ្តាលឱ្យ "ខូចខាតសម្ភារៈមួយចំនួន" និងធ្វើឱ្យទាហានស៊ីរីពីរនាក់រងរបួស។ របាយការណ៍មិនបានបញ្ជាក់ពី ការផ្ទុះនៅព្រលានយន្តហោះអន្តរជាតិ Damascus និងទីប្រជុំជន Sayyida Zaynab ភាគខាងត្បូងក្រុង Damascusឡើយ។
ដោយឡែករដ្ឋាភិបាលអ៊ីស្រាអែលមិនបានធ្វើអត្ថាធិប្បាយលើការវាយប្រហារដោយមីស៊ីលនេះទេ អ្នកស្រុកនៅ Galilee បានបង្ហោះវីដេអូនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា យន្តហោះចម្បាំងអាចត្រូវបានគេឮថាហោះហើរពីលើពេលនៃការវាយប្រហារ៕