Yearendyearend1140x150

អ្នកនេសាទថៃទាមទារឲ្យមានវិធានការជួយសង្គ្រោះ«ត្រីស្បៃកា»កុំឲ្យផុតពូជ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

ថៃ៖ ការនេសាទត្រីច្រើនឆ្នាំនៃត្រីស្បៃកា ដែលជាផ្នែកសំខាន់នៃរបបអាហារនៅក្នុងប្រទេសថៃ បានធ្វើឱ្យចំនួនត្រីធ្លាក់ចុះ ដោយគំរាមកំហែងទាំងជីវភាពរបស់អ្នកនេសាទក្នុងស្រុក និងសន្តិសុខស្បៀងក្នុងប្រទេស។ ការធ្លាក់ចុះនេះកើនឡើងក្រោយចំនួនអ្នកនេសាទត្រីក្នុងប្រទេសថៃមានការកើតឡើងជាខ្លាំង។

ត្រីស្បៃកា គឺជាប្រភេទត្រីដែលសម្បូរទៅដោយប្រូតេអ៊ីនដែលមានតម្លៃសមរម្យ និងអាចបរិភោគបានក្នុងប្រទេសថៃតាំងពីយូរយារណាស់មកហើយ ប៉ុន្តែក្នុងរយៈពេល ១៨ ឆ្នាំកន្លងមកនេះ ចំនួនត្រីស្បៃកា នៅក្នុងទឹកសមុទ្រប្រទេសថៃបានធ្លាក់ចុះយ៉ាងខ្លាំង។ លោក Prateep Siritham អាយុ ៥៣ ឆ្នាំ ជាអ្នកនេសាទបាននិយាយថា ស្ថានភាពឥឡូវនេះខុសពីពេលគាត់នៅក្មេង ដោយបច្ចុប្បន្ននេះប្រភេទពូជត្រីស្បៃការពិបាករកបំផុត។ លោកបន្តថា៖ «កាលពីមុនមានត្រីស្បៃកាច្រើនណាស់ដែលមួយថ្ងៃរកអាចរកបានជាច្រើនគីឡូ ក៏ប៉ុន្តែក្រោយមកអ្នកនេសាទកើនឡើងដូចច្នេះពូជត្រីស្បៃការក៏ពិបាករកទៅតាមហ្នឹងដែរ ។

បន្ថែមពីនេះអ្នកនេសាទចាប់បានត្រីស្បៃកាក្នុងឆ្នាំ ២០២០ តិចជាងឆ្នាំ ២០១៤ ចំនួន ១០ ដង ដោយធ្លាក់ចុះពី ១៣ម៉ឺនតោនមក ១៨ ៤០០ តោន។ ត្រីស្បៃកាដែលចាប់បានពេលនេះមានទំហំតូចជាងមុន ហើយតម្លៃវាកាន់តែថ្លៃទៅៗ ។ អ្នកលក់ជាច្រើនគ្មានជម្រើសក្រៅពីលក់ត្រីនាំចូលពីជលផលក្រៅប្រទេសក្នុងប្រទេសឥណ្ឌូនេស៊ី និងម៉ាឡេស៊ីឡើយ។ សកម្មជនទាមទារឲ្យទាំងក្រុមហ៊ុននេសាទ និងប្រជានេសាទក្នុងមូលដ្ឋានហាមឃាត់មិនឲ្យចាប់កូនត្រី យកទៅលក់នោះទេ។

លោក Piya Thedyam ប្រធានសិប្បករបាននិយាយថា យើងគួរតែថែរក្សាពូជត្រីរបស់យើងសម្រាប់មនុស្សជំនាន់ក្រោយ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង