Cctime 6monthsfree desktop
Cc times  web banner kh (2)

បុត្រីច្បងរបស់ស្តេចថៃត្រូវបានបញ្ជូនទៅមន្ទីពេទ្យក្រោយដួលសន្លប់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
 បុត្រីច្បងរបស់ព្រះមហាក្សត្រថៃ Bajrakitiyabha Narendira Debyavati

បាងកក៖ បុត្រីច្បងរបស់ព្រះមហាក្សត្រថៃ Bajrakitiyabha Narendira Debyavati ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ បន្ទាប់ពីបានដួលពេលកំពុងនៅជាមួយសត្វឆ្កែរបស់ទ្រង់កាលពីសប្តាហ៌មុន។

ការិយាល័យរាជវង្សបានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍ថា "ក្នុងអំឡុងពេលហ្វឹកហាត់ឆ្កែរបស់ទ្រង់ ព្រះអង្គម្ចាស់ក្សត្រី បានសន្លប់ ដោយសារជំងឺបេះដូង" ភ្លាមៗនោះព្រះនាង Bajrakitiyabha ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ Pak Chong Nana ក្នុងខេត្ត Nakhon Ratchasima។

បន្ទាប់ពីស្ថានភាពរបស់នាងមានស្ថេរភាព ទ្រង់ត្រូវបានដឹកតាមឧទ្ធម្ភាគចក្រ ដើម្បីព្យាបាលបន្ថែមនៅមន្ទីរពេទ្យ Chulalongkorn ក្នុងទីក្រុងបាងកក។ ម្ចាស់ក្សត្រី Bajrakitiyabha នៅតែស្ថិតក្នុងមន្ទីរពេទ្យ Chulalongkorn នេះបើយោងតាមការិយាល័យរាជវង្ស។

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង