Yearendyearend1140x150

អាម៉េរិក«ពង្រាយទ័ព»ជិតព្រំដែនរុស្សី

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
ទាហាន​ឆត្រយោង​កងទ័ព​អាម៉េរិក​ដែល​ត្រូវ​បាន​ចាត់​ឱ្យ​ទៅ​កងពលធំ​លេខ ៨២ ដើរ​ទៅ​កាន់​យន្តហោះ​របស់​ពួកគេ​នៅ​អាកាសយានដ្ឋាន Pope Army Airfield, NC ថ្ងៃទី 8 ខែកុម្ភៈ ឆ្នាំ 2022

រុស្សី៖ ក្រសួងការពារជាតិរបស់ប្រទេសបាល់ទិកបានបង្ហើបឱ្យដឹងថា ទាហានថ្មើរជើងរបស់សហរដ្ឋអាម៉េរិកមួយបានមកដល់ប្រទេសអេស្តូនីក្នុងសប្តាហ៍នេះ ដែលការដាក់ពង្រាយនេះរុស្សីបានចាត់ទុកជាការគំរាមគំហែងរបស់សហរដ្ឋអាម៉េរិកមកកាន់ប្រទេសរុស្សី។ នេះបើយោងតាមការចុះផ្សាយរបស់កាសែត អ៊ែរតេ។

សេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយនៅលើគេហទំព័ររបស់ក្រសួងការពារជាតិកាលពីថ្ងៃសុក្របាននិយាយថា សមាជិកទាហានអាម៉េរិកកំពុងឈរជើងនៅមូលដ្ឋាន Taara ក្នុងទីក្រុង Voru ចម្ងាយប្រហែល ២០ គីឡូម៉ែត្រពីព្រំដែនរុស្ស៊ី។

លោកវរសេនីយ៍ឯក Mati Tikerpuu មេបញ្ជាការកងពលតូចថ្មើរជើងទី ២ នៃកងកម្លាំងការពារជាតិអេស្តូនី បាននិយាយថា លោករំពឹងថានឹងអាច "រួមបញ្ចូលសម្ព័ន្ធមិត្តរបស់យើងនៅលើកម្រិតកងពលតូច និងទទួលបានអង្គភាពសមយុទ្ធបន្ថែម" ដោយការមកដល់នៃទាហានអាម៉េរិកនេះលោកចាត់ទុកថាជារឿងដល់ល្អប្រសើរមួយ ។

ចំណែកវរសេនីយ៍ឯក Richard Ikena មេបញ្ជាការកាំភ្លើងធំកងពលធំថ្មើរជើងទី ១ របស់សហរដ្ឋអាម៉េរិក បាននិយាយថា កងទ័ពអាមេរិក "រំភើបចិត្តក្នុងការមានវត្តមាននៅក្នុងប្រទេសអេស្តូនី" ហើយ "ទន្ទឹងរង់ចាំធ្វើការជាមួយសម្ព័ន្ធមិត្តរបស់យើង" ។

សេចក្តីថ្លែងការណ៍បានបន្ថែមថា ទីក្រុងវ៉ាស៊ីនតោនក៏ត្រូវបានគេរំពឹងថានឹងដាក់ពង្រាយកងអនុសេនាតូច HIMARS ទៅកាន់ប្រទេសអេស្តូនី រួមជាមួយនឹងឧបករណ៍ និងប្រព័ន្ធបញ្ជាដែលពាក់ព័ន្ធ។ រដ្ឋមន្ត្រីការពារជាតិ Hanno Pevkur បាននិយាយថា នេះនឹងអនុញ្ញាតឱ្យកងទ័ពអេស្តូនី "អាចរៀនសូត្រ" នៃប្រតិបត្តិការប្រព័ន្ធរ៉ុក្កែតបាញ់បង្ហោះជាច្រើន មុនពេលទទួលបានសព្វាវុធ HIMARS ផ្ទាល់ខ្លួននៅឆ្នាំ ២០២៥ ។

ដោយឡែកទីក្រុងមូស្គូបានថ្កោលទោសម្តងហើយម្តងទៀតចំពោះការបង្កើនកម្លាំងរបស់សម្ព័ន្ធមិត្តនៅតាមព្រំដែនរបស់ខ្លួន និងការបញ្ជូនអាវុធចូលទៅក្នុងអ៊ុយក្រែន ដោយនិយាយថា នេះនឹងបន្តអូសបន្លាយជម្លោះដោយមិនផ្លាស់គ្មានថ្ងៃបញ្ចប់៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង