Yearendyearend1140x150

វៀតណាម៖ ការដាក់វៀតណាមក្នុង«បញ្ជីឃ្លាំងមើលពិសេស»របស់អាម៉េរិកជារឿងមិនត្រឹមត្រូវ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
លោកស្រី Pham Thu Hang អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេសវៀតណាម / VN Express

ហូជីមិញ៖ រដ្ឋាភិបាលវៀតណាមចាត់ទុកថាការសម្រេចចិត្តរបស់សហរដ្ឋអាម៉េរិក ក្នុងការដាក់ប្រទេសវៀតណាមទៅក្នុងបញ្ជីឃ្លាំមើលពិសេសទាក់ទងនឹងសេរីភាពសាសនាគឺផ្អែកលើព័ត៌មានមិនត្រឹមត្រូវ។ នេះបើយោងតាមការចុះផ្សាយរបស់កាសែតវៀតណាម VN Express។

អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោកស្រី Pham Thu Hang បាននិយាយថា "ការដាក់ប្រទេសវៀតណាមទៅក្នុងបញ្ជីឃ្លាំមើលពិសេសរបស់សហរដ្ឋអាម៉េរិកទាក់ទងនឹងសេរីភាពសាសនាគឺផ្អែកលើការវាយតម្លៃដែលគ្មានប្រភពច្បាស់លាស់ ក៏ដូចជាព័ត៌មានមិនត្រឹមត្រូវអំពីសេរីភាពសាសនា និងជំនឿរបស់វៀតណាម"។

លោកស្រី Hang បានឆ្លើយតបទៅនឹងការអត្ថាធិប្បាយអំពីការពិតដែលថារដ្ឋមន្ត្រីការបរទេសអាម៉េរិកលោក Antony Blinken បានបញ្ចូលប្រទេសវៀតណាមទៅក្នុងបញ្ជីឃ្លាំមើលពិសេសទាក់ទងនឹងសេរីភាពសាសនាកាលពីថ្ងៃទី ២ ខែធ្នូ។ លោកស្រី Hang បន្តថាគោលជំហរជាប់លាប់របស់វៀតណាមគឺគោរព និងធានាសិទ្ធិមនុស្ស ក៏ដូចជាសេរីភាពសាសនា និងជំនឿរបស់ប្រជាជន ដែលត្រូវបានកត់ត្រានៅក្នុងរដ្ឋធម្មនុញ្ញ និងប្រព័ន្ធច្បាប់របស់វៀតណាម។

សម្រាប់លោកស្រី Hang “កិច្ចខិតខំប្រឹងប្រែង និងសមិទ្ធិផលរបស់វៀតណាមក្នុងការធានាសិទ្ធិមនុស្ស និងសេរីភាពខាងសាសនា និងជំនឿរបស់ប្រជាជនត្រូវបានសហគមន៍អន្តរជាតិទទួលស្គាល់យ៉ាងទូលំទូលាយ”។ វៀតណាមមានឆន្ទៈក្នុងការពិភាក្សាជាមួយអាម៉េរិកអំពីបញ្ហាផលប្រយោជន៍ទៅវិញទៅមក ក្នុងស្មារតីស្មោះត្រង់ បើកចំហ និងគោរពគ្នាទៅវិញទៅមក រួមចំណែកដល់ការពង្រឹងភាពជាដៃគូគ្រប់ជ្រុងជ្រោយនៃប្រទេសទាំងពីរ”។

គួរបញ្ជាក់ថាកាលពីថ្ងៃទី ២ធ្នូរដ្ឋមន្រ្តីការបរទេសអាម៉េរិកបានសម្រេចដាក់ប្រទេសវៀតណាមក្នុងបញ្ជីឃ្លាំងមើលពិសេសដោយអាម៉េរិកយល់ឃើញថាវៀតណាមកំពុងបិទសិទ្ធមួយចំនួនរបស់ប្រជាជន និងសាសនារបស់ខ្លួនក្នុងប្រទេស៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង