Yearendyearend1140x150

«កូនខ្លាឃ្មុំ»ផេនដាយក្ស៦កើតនៅតំបន់សានស៊ី

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
រូបភាព៖ Xinhua

ចិន៖ កូនខ្លាឃ្មុំផេនដាយក្សចំនួនប្រាំមួយក្បាលបានកើតនៅឆ្នាំនេះនៅមជ្ឈមណ្ឌលស្រាវជ្រាវ Qinling Giant Panda ក្នុងខេត្ត សានស៊ី ភាគពាយ័ព្យប្រទេសចិន ដែលជាចំនួនច្រើនបំផុតក្នុងមួយឆ្នាំចាប់តាំងពីមជ្ឈមណ្ឌលនេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៣។

បុគ្គលិកថែទាំងបានឲ្យដឹថា "វាកម្រណាស់ដែលកូនភ្លោះពីរបានកើតនៅទីនេះ ដោយមាន (ឈ្មោលមួយ ញីមួយ)។ ពួកគេទាំងអស់កំពុងលូតលាស់ជាធម្មតា។ បុគ្គលិកថែទាំរូបនេះបន្តថាចាប់តាំងពីឆ្នាំ ២០០៣ មកកម្មវិធីបង្កាត់ពូជនៅមជ្ឈមណ្ឌលស្រាវជ្រាវ Qinling Giant Panda បានផលិតខ្លាឃ្មុំផេនដាចំនួន ៣៨ ក្បាលពីកំណើតចំនួន ៣២ ដោយក្នុងឆ្នាំ ២០២២ គឺជាឆ្នាំដំបូងដែលមានកូនភ្លោះពីរ។

បុគ្គលិកថែមទាំងបន្ថែមថាមានពេលខ្លះពួកវាងងុយគេង ហើយមិនចង់បៅឱ្យបានត្រឹមត្រូវនោះទេ ដែលពិបាកដល់បុគ្គលិកសម្រាប់ថែទាំងពួកវា។ យោងតាមមជ្ឈមណ្ឌលបានឱ្យដឹងថា កូនខ្លាឃ្មុំនឹងជួបជាមួយអ្នកមកទស្សនា បន្ទាប់ពីពិធីបុណ្យនិទាឃរដូវរបស់ចិនដែលនឹងមកដល់នៅថ្ងៃទី ២២ ខែមករា ឆ្នាំ ២០២៣ខាងមុខនេះ។

គួបញ្ជាក់ថាខ្លាឃ្មុំផេនដា Qinling Giant គឺជាប្រភេនៃខ្លាឃ្មុំផេនដា ដែលត្រូវបានទទួលស្គាល់ជាលើកដំបូងថាជាប្រភេទឃ្លាឃ្មុំកម្រក្នុងឆ្នាំ ២០០៥។ វាមានលលាដ៍ក្បាលតូច និងមូល ច្រមុះខ្លី និងមានរោមតិចជាងប្រភេទខ្លាឃ្មុំនៅតំបន់ស៊ីឈួន ។ តំបន់ សានស៊ី បានចាប់ផ្តើមបង្កាត់ពូជខ្លាឃ្មុំ Qinling Giant សិប្បនិម្មិតនៅក្នុងទសវត្សរ៍ឆ្នាំ ១៩៨០ ជាមួយនឹងចំនួនសរុបចំនួន ៣៦ ខ្លាឃ្មុំផេនដាធំដែលបានចិញ្ចឹមនៅក្នុងខេត្តតាមរយៈការបង្កាត់ពូជសិប្បនិម្មិត៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង