Cctime 6monthsfree desktop
Cc times  web banner kh (2)

ពូទីនអះអាងថារុស្ស៊ីនិងបញ្ជូន«ឧស្ម័ន»បន្ថែមទៀតទៅកាន់អាស៊ី

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
ប្រធានាធិបតីរុស្សី  វ្ល៉ាឌីមៀ ពូទីន

រុស្សី៖ ប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីនបានគូសបញ្ជាក់ថាការផ្គត់ផ្គង់ឧស្ម័នធម្មជាតិរបស់រុស្ស៊ីនៅអាស៊ីបូព៌ានឹងបន្តកើនឡើង ហើយអាចឈានដល់ជិត ៩០ ពាន់លានម៉ែត្រគូបនៅចុងបញ្ចប់នៃទសវត្សរ៍នេះ។ ប្រធានាធិបតីវ្ល៉ាឌីមៀ ពូទីន លើកឡើងបែបនេះនៅឯកិច្ចប្រជុំនៃក្រុមប្រឹក្សាអភិវឌ្ឍន៍យុទ្ធសាស្ត្រ និងគម្រោងជាតិក្នុងប្រទេសរុស្សី។

បើតាមមេដឹកនាំរុស្សីរូបបានឲ្យដឹងថា ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធកំពង់ផែ និងបំពង់បង្ហូរប្រេងទៅកាន់ភាគខាងត្បូង និងខាងកើតនឹងក្លាយជាជំហានដ៏សំខាន់មួយដើម្បីកាត់បន្ថយផលប៉ះពាល់នៃទណ្ឌកម្មរបស់លោកខាងលិច និង "សកម្មភាពអរិភាព" ផ្សេងទៀតប្រឆាំងនឹងប្រទេសរុស្ស៊ី។ លោកបន្ថែមថា"ការអនុវត្តគម្រោងដូចជា Kovyktinskoe Field, Power of Siberia 2 និងផ្លូវ Far East នឹងធ្វើឱ្យវាអាចបង្កើនការផ្គត់ផ្គង់ឧស្ម័នទៅភាគខាងកើតដល់ ៤៨ ពាន់លានម៉ែត្រគូបនៅដើមឆ្នាំ ២០២៥និងដល់ ៨៨ ពាន់លាននៅឆ្នាំ ២០៣០"។

សម្រាប់ពូទីន គម្រោងឧស្ម័នធម្មជាតិរាវថ្មី (LNG) នៅក្នុងតំបន់ Yamal របស់ប្រទេសរុស្ស៊ីនឹងធ្វើឱ្យវាអាចបង្កើនផលិតកម្ម LNG ដល់ទៅ ៧០ ពាន់លានម៉ែត្រគូប ដែលនឹងអនុញ្ញាតឱ្យមានការបង្វែរទិសដៅនាំចេញផងដែរ៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង