Cctime 6monthsfree desktop
Cc times  web banner kh (2)

ចិនសាងសង់«ផ្លូវ»មួយចំនួនជួយដល់ប្រទេសនីហ្សេរីយ៉ា

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

ចិន៖ ផ្លូវហាយវេដែលមានប្រវែងសរុបប្រហែល ៦០០ គីឡូម៉ែត្រ តភ្ជាប់ទីក្រុង Abuja រដ្ឋធានីនៃប្រទេសនីហ្សេរីយ៉ា ជាមួយនឹងទីក្រុងកំពង់ផែ Harcourt ភាគអាគ្នេយ៍ទទួលបានជំនួយក្នុងកាសាងសង់ដោយប្រទេសចិន។ ការស្ថាបនាឡើងវិញ និងការពង្រីកផ្លូវនេះ មានប្រវែងប្រហែល ២២៧ គីឡូម៉ែត្រ ត្រូវបានធ្វើឡើងដោយក្រុមហ៊ុន China Harbor Engineering Company (CHEC) ហើយនឹងធ្វើឡើងជាពីរដំណាក់កាល។

លោក Shanggerd ម្ចាស់ហាងនៅក្នុងសហគមន៍តាមបណ្តោយផ្លូវ Keffi បាននិយាយថា តំបន់នេះត្រូវបានបោះបង់ចោលមុនពេលការពង្រីកផ្លូវ ប៉ុន្តែឱកាសអាជីវកម្មបានមកជាមួយការកែលម្អផ្លូវនេះ ដែលធ្វើឲ្យជីវិតរបស់គាត់ផ្លាស់ប្តូរបន្តិចម្តងៗ។ លោកបន្ថែមថា«ពេលគេចាប់ផ្ដើមសាងសង់ផ្លូវ មានគេណែនាំខ្ញុំឲ្យស្នាក់នៅទីនេះ ប្រាប់ថាផ្លូវមួយនេះគេនិងចាប់ផ្តើមសាងសង់ឆាប់ៗហើយយើងអាចប្រកបរបរបានក្រោយពីការសាងសង់រួចរាល់។ កាលពីមុន ផ្លូវ Keffi និង Makurdi រដ្ឋធានីនៃរដ្ឋ Benue ភាគកណ្តាលប្រទេសនីហ្សេរីយ៉ាជាផ្លូវតូចចង្អៀតដែលជារឿយៗនាំឱ្យមានការកកស្ទះចរាចរណ៍ និងគ្រោះថ្នាក់។ ប៉ុន្តែកិច្ចខិតខំប្រឹងប្រែងរបស់សហគ្រាសចិនបានផ្លាស់ប្តូរស្ថានភាពទាំងស្រុង។

លោក Samson Ige មេបញ្ជាការនៃអង្គភាពសុវត្ថិភាពផ្លូវសហព័ន្ធ Garaku បាននិយាយថា "កាលពីមុន ជាមធ្យមយើងមានឧប្បត្តិហេតុចំនួនប្រាំដងក្នុងមួយថ្ងៃ ប៉ុន្តែឥឡូវនេះវាបានកាត់បន្ថយយ៉ាងខ្លាំង។ លោកបន្តថា ផ្លូវ Keffi ត្រូវបានពង្រីកដោយប្រើស្តង់ដារបច្ចេកទេសរបស់ចិន នេះបើយោងតាមអ្នកទទួលខុសត្រូវគម្រោងនេះ។ ក្នុងអំឡុងពេលសាងសង់កំពូល កម្មករក្នុងស្រុកជាង ៣,០០០ នាក់ត្រូវបានជួល ដើម្បីជួយសម្រួលដល់ការសាងសង់ផ្លូវ។

លើសពីនេះ សហគ្រាសចិនក៏បានគិតគូរពីស្ថានភាពជាក់ស្តែង និងទំនៀមទម្លាប់ក្នុងមូលដ្ឋានក្នុងអំឡុងពេលសាងសង់ ហើយបានបង្កើត និងរក្សាទំនាក់ទំនងល្អជាមួយសហគមន៍នៅតាមដងផ្លូវ ដោយការខួងអណ្តូងទឹកជូនពួកគាត់ដោយមិនគិតថ្លៃ និងបរិច្ចាគអគារសិក្សាផ្សេងៗទៀត។

លោក Li Qiangqiang អ្នកគ្រប់គ្រងទូទៅនៃតំបន់ Keffi បាននិយាយថា "គម្រោងផ្លូវ Keffi ត្រូវបានរចនាឡើងស្របតាមស្តង់ដារចិន និងសាងសង់ដោយបច្ចេកវិទ្យា និងបច្ចេកទេសរបស់ចិន។ ក្នុងអំឡុងពេលសាងសង់ គុណភាពចិន និងវប្បធម៌ចិនត្រូវបានបញ្ចូលទៅក្នុងការងារប្រចាំថ្ងៃបានយ៉ាងល្អ" ។ គម្រោងផ្លូវក្រោមក្រុមហ៊ុន China Harbor Engineering Company Nigeria Limited ។ គម្រោងផ្លូវដំណាក់កាលទី១ត្រូវបានគេរំពឹងថានឹងបញ្ចប់ទាំងស្រុងហើយបើកឱ្យចរាចរនៅខែមេសា ឆ្នាំ២០២៣៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង