Eqm5 on ads news
Photo 2022 10 27 15.04.39
Photo 2022 10 27 10.25.28
Jetour
Cct 01
Website cc time banner

«រលកត្រជាក់»វាយប្រហារភាគខាងជើងប្រទេសចិន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

ចិន៖ ទីក្រុងនៅភាគខាងជើង និងភាគឦសាននៃប្រទេសចិន កំពុងទទួលរងរលកត្រជាក់ដែលបណ្តាលឱ្យមានព្រិលធ្លាក់ និងសីតុណ្ហភាពធ្លាក់ចុះយ៉ាងខ្លាំង ដោយអាជ្ញាធរក្នុងតំបន់បានបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីធានាបាននូវតម្រូវការកំដៅ និងផលិតកម្មកសិកម្ម ដើម្បីជួយសម្រួលដល់សុខភាពរបស់ពលរដ្ឋចិនក្នុងតំបន់មួយចំនួន។

ការធ្លាក់ព្រិលបានបោកបក់លើផ្នែកខ្លះនៃខេត្ត លីវនីង ភាគឦសានក្នុងប្រទេសចិន ដោយជំរុញឱ្យការិយាល័យឧតុនិយមក្នុងតំបន់ចេញការជូនដំណឹងភ្លាមៗទៅកាន់ពលរដ្ឋ។ ជុំទីពីរនៃការធ្លាក់ព្រិលក្នុងរយៈពេលបួនថ្ងៃកន្លងមកនេះ ត្រូវបានគេព្យាករថានឹងធ្វើឱ្យសីតុណ្ហភាពធ្លាក់ចុះពី ១២ ទៅ ១៤ អង្សាសេនៅភាគកណ្តាល និងភាគខាងកើត លីវនីង។ សីតុណ្ហភាពនៅតំបន់ផ្សេងទៀតនៃខេត្តត្រូវបានគេរំពឹងថានឹងធ្លាក់ចុះពី ៨ ទៅ ១២ អង្សាសេ។

នាយកដ្ឋាន និងក្រុមហ៊ុនពាក់ព័ន្ធនៅទូទាំងខេត្ត លីវនីង ត្រូវបានបញ្ជាឱ្យការពារការផ្គត់ផ្គង់ទឹក និងប្រភពថាមពលសំខាន់ៗ រួមទាំងអគ្គិសនី ធ្យូងថ្ម និងឧស្ម័នធម្មជាតិសម្រាប់កំដៅ ដោយខេត្ត Hebei ភាគខាងជើងប្រទេសចិន បានចេញការប្រកាសអាសន្នពណ៌ខៀវសម្រាប់ខ្យល់បក់ខ្លាំងកាលពីថ្ងៃចន្ទផងដែរ។ ផ្នែកដ៏ធំនៃខេត្តបានជួបប្រទះនឹងការធ្លាក់សីតុណ្ហភាពយ៉ាងខ្លាំង សីតុណ្ហភាពទាបបំផុតនៅតំបន់ភ្នំនៃទីក្រុង Zhangjiakou បានធ្លាក់ចុះដល់ដក ២៤ អង្សាសេនៅពេលយប់។

បន្ថែមពីនេះក្នុងតំបន់កំពុងពង្រឹងការព្រមានជាមុន និងផ្តល់សេវាកម្មបច្ចេកវិទ្យាកសិផល ដើម្បីជួយសម្រួលដល់កសិករដាំបន្លែ ចំពេលមានរលកត្រជាក់។ ប្រទេសចិនមានប្រព័ន្ធព្រមានអាកាសធាតុពណ៌ចំនួនបួនកម្រិត ដោយពណ៌ក្រហមតំណាងឱ្យអាកាសធាតុធ្ងន់ធ្ងរបំផុតតាមពីក្រោយដោយពណ៌ទឹកក្រូច លឿង និងខៀវ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2022 10 27 10.25.23
Photo 2022 10 27 15.04.39
Khcct banner

អត្ថបទទាក់ទង