Yearendyearend1140x150

ជនល្មើស៣នាក់ស្លាប់ក្នុងការវាយប្រហារ សណ្ឋាគារក្នុងរដ្ឋធានីអាហ្វហ្គានីស្ថាន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

អាហ្វហ្គានីស្ថាន៖ សណ្ឋាគារមួយនៅក្នុងរដ្ឋធានីកាប៊ុលរបស់ប្រទេសអាហ្វហ្គានីស្ថានត្រូវបានវាយប្រហារដោយជនដៃដល់បីនាក់កាលពីថ្ងៃចន្ទ ដោយការវាយប្រហារបានធ្វើឲ្យជនស៊ីវិលជាច្រើននាក់រងរបួស។

បើតាមសាក្សីបានឲ្យដឹងថាក្រុមជនដៃដល់ប្រដាប់ដោយអាវុធត្រូវ បានចូលទៅក្នុងសណ្ឋាគារ Longan កម្ពស់ ១០ ជាន់ និងភោជនីយដ្ឋានចិនមួយនៅជាប់គ្នាភ្លាមៗនោះស្រាប់តែការផ្ទុះអាវុធបានកើតឡើងជាបន្តបន្ទាប់រហូតដល់ការបាញ់ប្រហារនេះបានធ្វើឲ្យមានអ្នករងរបួសជាច្រើន ភ្លាមៗនោះប៉ូលីសក្នុងប្រទេសអាហ្វហ្គានីស្ថានក៏បានទៅកន្លែងកើតហេតុហើយបាញ់តដៃជាមួយក្រុមជនល្មើសភ្លាមៗ។

អ្នកនាំពាក្យក្រុមតាលីបង់បាននិយាយថា ជនល្មើសទាំងបីនាក់ត្រូវបានសម្លាប់ បន្ទាប់ពីការបាញ់ប្រហារគ្នារវាងប៉ូលីសនិងក្រុមជនដៃដល់បានកើតឡើង។ ទាហានតាលីបង់ចាប់តាំងពីពេលនោះមកបានបិទតំបន់នោះបន្ទាប់ពីការវាយប្រហារ។ កាលពីថ្ងៃអង្គារ សាខាក្នុងតំបន់នៃក្រុមរដ្ឋឥស្លាមដែលគេស្គាល់ថាជារដ្ឋអ៊ីស្លាមក្នុងខេត្ត Khorasan បានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះ។

អ្នកស្រុកនៅតំបន់នោះបាននិយាយថា ពួកគេបានឮសំឡេងផ្ទុះដ៏ខ្លាំងក្លាមួយ អមដោយការបាញ់កាំភ្លើងអំឡុងពេលការវាយប្រហារកាលពីថ្ងៃចន្ទ។ យោងតាមសាក្សីបានឲ្យដឹងថា ជនស៊ីវិលចិនមួយចំនួនបានរងរបួស ខណៈព្យាយាមលោតចេញពីបង្អួចដើម្បីរត់គេចខ្លួន។ សាក្សីម្នាក់ទៀតបាននិយាយថា ការបំផ្ទុះនេះបានកើតឡើងនៅក្បែរផ្ទះសំណាក់ជនជាតិចិន ដែលមានជនជាតិចិនមួយចំនួនធ្លាប់ស្នាក់នៅ។ ស្ថានទូតចិនប្រចាំនៅអាហ្វហ្គានីស្ថានបាននិយាយថា ខ្លួនកំពុងតាមដានស្ថានការណ៍យ៉ាងដិតដល់ និងចាត់វិធានការពាក់ព័ន្ធ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង