
រុស្សី៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានលុបចោលសន្និសីទសារព័ត៌មានប្រចាំឆ្នាំរបស់គាត់ជាលើកដំបូងក្នុងរយៈពេលមួយទសវត្សរ៍ ការលុបចោលសន្និសីទសារព័ត៌មាននេះធ្វើឡើងក្រោយពីសង្រ្គាមរុស្សី និងអ៊ុយក្រែនកំពុងតែបន្តទៅមុនដោយពុំទាន់ដឹងពេលវេលានៃការបិតបញ្ចប់នៃសង្រ្គាម។
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយកាលពីថ្ងៃចន្ទថា យើងសង្ឃឹមថា ប្រធានាធិបតីនឹងនៅតែស្វែងរកឱកាសដើម្បីនិយាយជាមួយអ្នកកាសែត។ សន្និសីទសារព័ត៌មានជាធម្មតា គឺជាប្រជុំទ្រង់ទ្រាយធំ មានរយៈពេលរហូតដល់ ៤ម៉ោង និងមានការចូលរួមពីអ្នកសារព័ត៌មានរាប់រយនាក់ ទាំងក្នុង និងក្រៅប្រទេស៕