Yearendyearend1140x150
Img 0571

ការប្រមូលផលដំណាំចិនជិតបញ្ចប់ទាំងស្រុង

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

ចិន៖ ការប្រមូលផលរដូវស្លឹកឈើជ្រុះកំពុងឈានដល់ទីបញ្ចប់នៅក្នុងប្រទេសចិន ខណៈដែលតំបន់ផលិតគ្រាប់ធញ្ញជាតិសំខាន់ៗរបស់ប្រទេសបានបញ្ចប់ការប្រមូលផលជាស្ថាពរ។ ការប្រមូលផលរដូវស្លឹកឈើជ្រុះនៅភាគឦសាននៃប្រទេសចិន វាលទំនាប Huang-Huai-Hai ភាគនិរតី និងភាគពាយ័ព្យប្រទេសចិនបានបញ្ចប់ជាមូលដ្ឋាន លើកលែងតែតំបន់មួយចំនួននៅភាគខាងត្បូងប្រទេសចិនដែលនៅតែប្រមូលផលស្រូវយឺត។

បើតាមកសិករចិនបានឲ្យដឹងថា នាពេលបច្ចុប្បន្ននេះ ស្រូវចុងរដូវជាង ១០ម៉ឺនហិកតា កំពុងត្រូវបានប្រមូលផលនៅក្នុងខេត្ត Guangdong ភាគខាងត្បូងប្រទេសចិន។ ការច្រូកកាត់ដោយប្រើបច្ចេកទេសម៉ាស៊ីនបានជួយសម្រួលដល់កម្លាំងកសិករចិនជាច្រើន។

លោក Huang Yufeng និស្សិតថ្នាក់បរិញ្ញាបត្រនៃមហាវិទ្យាល័យវិស្វកម្មនៃសាកលវិទ្យាល័យកសិកម្មចិនខាងត្បូងបាននិយាយថា សម្រាប់ ម៉ាស៊ីនច្រូតកាត់ ក្រោមការធានាសុវត្ថិភាព យើងអាចគ្រប់គ្រងម៉ាស៊ីនបីក្នុងពេលតែមួយ។ លោកបន្ថែមថា ក្នុងរយៈពេលពីរថ្ងៃកន្លងទៅនេះ ស្រូវប្រមាណ២០០ហិកតា បានឈានចូលដល់រដូវប្រមូលផលរបស់ខ្លួននៅក្នុងភូមិ Jingwan ក្នុងខេត្ត Zhejiang ភាគខាងកើតប្រទេសចិន។

បន្ថែមពីនេះដោយមានការជួយជ្រោមជ្រែងពីអាជ្ញាធរមូលដ្ឋាន ដីបង្កបង្កើនផលត្រូវបានកែលម្អនៅឆ្នាំនេះ ហើយដីមានជីជាតិបានធ្វើឱ្យកសិករមានការកើនឡើងនូវផលិតកម្ម១០ ភាគរយ។ លោក Zhang Peixing កសិករម្នាក់បានគូសបញ្ជាក់ថា "យើងបានបំពេញតាមការរំពឹងទុករបស់ខ្ញុំ ហើយខ្ញុំសប្បាយចិត្តខ្លាំងណាស់"៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង