Cctime 6monthsfree desktop
Cc times  web banner kh (2)

Westerdam៖ម៉ាឡេស៊ីថា ខ្លួនធ្វើតេស្តស្ត្រីអាមេរិក២ដងតែលទ្ធផលនៅតែវិជ្ជមាន

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

គូឡាឡាំពួ៖ឧបនាយករដ្ឋមន្រ្តីប្រទេសម៉ាឡេស៊ី នៅថ្ងៃទី១៦ កុម្ភៈនេះ បានបញ្ជាក់ជាថ្មីថា ការរកឃើញវីរុសកូរ៉ូណាថ្មី COVID-19 លើស្ត្រីជនជាតិអាមេរិកាំងអាយុ៨៣ឆ្នាំដែលធ្វើដំណើរមកពីកម្ពុជា គឺក្រសួងសុខាភិបាលធ្វើតេស្តចំនួន២ដងរួចមកហើយ ហើយលទ្ធផលតេស្តវិជ្ជមាន។

ក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃនេះ លោកស្រីឧបនាយករដ្ឋមន្រ្តី Datuk Seri Wang Aziza បានថ្លែងថា នាវា Westerdam បានរសាត់នៅសមុទ្ររយៈពេល ១៤ ថ្ងៃ មានអ្នកដំណើរសរុបចំនួន ២,២៥៧ នាក់ក្នុងនោះភ្ញៀវទេសចរណ៍ ១,៤៥៥ នាក់និងនាវិក ៨០២ នាក់។ នៅព្រឹកថ្ងៃទី ១៤ ខែកុម្ភៈអ្នកដំណើរដំបូងចំនួន ១៤៥ នាក់បានធ្វើដំណើរតាមយន្តហោះទៅកាន់ទីក្រុងគូឡាឡាំពួហើយពួកគេខ្លះបានធ្វើដំណើរទៅកាន់ប្រទេសសិង្ហបុរី និងប្រទេសដទៃទៀត។

បើតាមលោកស្រីឧបនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា ស្ត្រីជនជាតិអាមេរិកាំងអាយុ៨៣ឆ្នាំម្នាក់បានមកប្រទេសម៉ាឡេស៊ី ក្រោយចាកចេញពីនាវា Westerdam ដែលចុះចតនៅក្រុងព្រះសីហនុ ត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញថាមានវីរុសកូរ៉ូណាថ្មី COVID-19។លោកស្រីសង្កត់ធ្ងន់ថា លទ្ធផលនេះ ប្រទេសម៉ាឡេស៊ីបានធ្វើចំនួន ២ ដងរួចមកហើយ ហើយលទ្ធផលតេស្តគឺនៅតែ វិជ្ជមាន។

លោកស្រីក៏បានលើកឡើងផងដែរថា ប្រទេសកម្ពុជាធ្វើតេស្តលើមនុស្ស ២០ នាក់ប៉ុណ្ណោះមិនមែនអ្នកដំណើរទាំងអស់នៅលើនាវាទេ។ លោកស្រីនិយាយយ៉ាងខ្លីថា "យើងគ្រាន់តែធ្វើអ្វីដែលយើងគិតថាយើងគួរតែធ្វើ"។

គួរបញ្ជាក់ថា ការថ្លែងរបស់លោកស្រីឧបនាយករដ្ឋមន្រ្តីម៉ាឡេស៊ីយ៉ាងដូច្នេះ គឺបន្ទាប់ពីក្រសួងសុខាភិបាលកម្ពុជា បានធ្វើសំណើទៅក្រសួងសុខាភិបាលម៉ាឡេស៊ី ដើម្បីផ្តល់ព័ត៌មានជាក់លាក់ ពាក់ព័ន្ធករណីធ្វើតេស្តវិជ្ជមានវីរុសកូរ៉ូណាថ្មី (COVID-19)លើស្ត្រីជនជាតិអាមេរិកកាំងនៅម៉ាឡេស៊ីក្រោយចាកចេញពីនាវា Westerdam នៅកម្ពុជា។

ក្រសួងសុខាភិបាលកម្ពុជា បានគូសបញ្ជាក់ថា មុនការចាកចេញរបស់ស្រ្តី ជនជាតិអាមេរិកាំង ក៏ដូចជាអ្នកទេសចរដទៃទៀតពីនាវាខ្នាតធំ WESTERDAM ក្រសួងសុខាភិបាល បានពិនិត្យយ៉ាងល្អិតល្អន់ និងបានធ្វើការជាមួយអង្គការសុខភាពពិភពលោក ព្រមទាំងអង្គការ USCDC របស់អាមេរិក ហើយក្រសួងបានអនុវត្តតាមស្តង់ដាបច្ចេកទេស និងនិយ័តកម្មសុខភាពអន្តរជាតិឆ្នាំ២០០៥ (HR2005) របស់អង្គការសុខភាពពិភពលោក។

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង