
មូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានអះអាងថា សហរដ្ឋអាម៉េរិកនិងបើការវាយប្រហារទៅលើរុស្សីមុននាពេលណាមួយប្រសិនបើជម្លោះរុស្សីអាចឈានទៅដល់ការប៉ះទង្គិចជាមួយសម្ព័ន្ធមិត្តរបស់អង្កការណាតូដោយអចេតនាណាមួយ។
លោក ពូទីន បាននិយាយដោយសំដៅលើគោលនយោបាយរបស់សហរដ្ឋអាម៉េរិក ខណៈដែលលោកបានចូលរួមកិច្ចប្រជុំកំពូលនៅប្រទេសកៀហ្ស៊ីស៊ីស្ថាននៃសម្ព័ន្ធមិត្តសេដ្ឋកិច្ចដែលគ្រប់គ្រងដោយទីក្រុងមូស្គូថា យើងកំពុងពិចារណាថ្លឹងថ្លែងថា អាម៉េរិកនិងបើកការវាយប្រហារលើប្រទេសយើងមុននាពេលណាមួយ។
បន្ថែមពីនេះអស់រយៈពេលជាច្រើនឆ្នាំ វិមានក្រឹមឡាំងបានសម្តែងការព្រួយបារម្ភអំពីកិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាម៉េរិកក្នុងការអភិវឌ្ឍអ្វីដែលគេហៅថា Conventional Prompt Global Strike សមត្ថភាព ដែលស្រមៃថានឹងវាយប្រហារគោលដៅយុទ្ធសាស្ត្ររបស់សត្រូវជាមួយនឹងអាវុធដ៏សាហាវរបស់ខ្លួនត្រឹមតែរយះពេលប៉ុន្មានម៉ោងតែប៉ុណ្ណោះ។
សម្រាប់ពូទីន រុស្ស៊ីបានបញ្ជូនសព្វាវុធលឿនជាងសំឡេងដែលមានសមត្ថភាពធ្វើការវាយប្រហារបែបនេះរួចហើយ ខណៈដែលអាម៉េរិកមិនទាន់បានដាក់ពង្រាយនៅឡើយទេ។ លោកក៏បានអះអាងដែរថា រុស្ស៊ីឥឡូវមានមីស៊ីលពិសេសដែលអាចយកឈ្នះការវាយប្រហាររបស់អាម៉េរិកបាន។
គួរបញ្ជាក់ថាចាប់តាំងពីការបញ្ជូនទាហានរុស្ស៊ីចូលទៅក្នុងអ៊ុយក្រែនក្នុងខែកុម្ភៈមក លោកពូទីនបាននិយាយម្តងហើយម្តងទៀតថាទីក្រុងម៉ូស្គូបានត្រៀមខ្លួនជាស្រេចក្នុងការប្រើប្រាស់ "គ្រប់មធ្យោបាយដែលមាន" ដើម្បីការពារទឹកដីរបស់ខ្លួន ហើយបានច្រានចោលការរិះគន់របស់លោកខាងលិចចំពោះការបំផ្ទុះគ្រាប់បែកនុយក្លេអ៊ែរ។ ពូទីនសង្គត់ធ្ងន់ថា "ខ្ញុំយល់ថាចាប់តាំងពីអាវុធនុយក្លេអ៊ែរ អាវុធប្រល័យលោកបានលេចឡើង មនុស្សទាំងអស់ មនុស្សជាតិទាំងមូលមានការព្រួយបារម្ភអំពីអ្វីដែលនឹងកើតឡើងចំពោះភពផែនដី និងយើងទាំងអស់គ្នា" ហើយប្រសិនបើសង្រ្គាមនុយក្លេអ៊ែរផ្ទុះឡើងគ្មាននរណាឈ្នះនោះទេគឺមានតែអ្នកចាញ់តែប៉ុណ្ណោះ៕