Yearendyearend1140x150

FBI មើលឃើញ "ការគំរាមកំហែង" នៅក្នុងការ Update ថ្មីរបស់ Apple

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

អាម៉េរិក៖ FBI បានចេញការព្រមានអំពីការអាប់ដេតសុវត្ថិភាពនាពេលខាងមុខសម្រាប់ផលិតផល Apple ដោយទទូចថាផែនការរបស់ក្រុមហ៊ុនក្នុងការពង្រឹងការអ៊ិនគ្រីបប្រព័ន្ធសុវត្ថិភាពចុងក្រោយនឹងរំខានដល់កិច្ចខិតខំប្រឹងប្រែងដើម្បីតាមដានឧក្រិដ្ឋជន និងភេរវករ។

ទីភ្នាក់ងារ FBI នេះបានឆ្លើយតបភ្លាមៗបន្ទាប់ពីក្រុមហ៊ុន Apple បានប្រកាស "មុខងារសុវត្ថិភាពកម្រិតខ្ពស់" ជាច្រើនដែលត្រូវបានកំណត់ឱ្យណែនាំនៅក្នុងប៉ុន្មានខែខាងមុខនេះ រួមទាំងការការពារថ្មីសម្រាប់ឯកសារដែលរក្សាទុកក្នុងប្រព័ន្ធដោយប្រាប់កាសែត Washington Post ថា "មានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការគំរាមកំហែងណាមួយ និងការអ៊ិនគ្រីបប្រព័ន្ធសុវត្ថិភាពបន្ថែម។ អ្នកនាំពាក្យ FBI ដែលមិនបញ្ចេញឈ្មោះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃពុធថាការ Update ថ្មី "នេះរារាំងសមត្ថភាពរបស់យើងក្នុងការការពារប្រជាជនអាម៉េរិកពីអំពើឧក្រិដ្ឋកម្ម រាប់ចាប់ពីការវាយប្រហារតាមអ៊ីនធឺណិត និងអំពើហិង្សាលើកុមារ រហូតដល់ការជួញដូរគ្រឿងញៀន ឧក្រិដ្ឋកម្មដែលបានរៀបចំ និងអំពើភេរវកម្ម" ។

មន្ត្រីអនុវត្តច្បាប់របស់សហរដ្ឋអាម៉េរិក និងសម្ព័ន្ធមិត្តបានទាមទារជាយូរមកហើយនូវក្រុមហ៊ុនបច្ចេកវិទ្យាដើម្បីផ្តល់នូវការបើកចំហរដល់ឧបករណ៍ទាំងអស់ ដោយ FBI បានលើកឡើងជាញឹកញាប់បន្ទាប់ពីការវាយប្រហារភេរវកម្មឆ្នាំ ២០១៥ នៅតំបន់ San Bernadino រដ្ឋកាលីហ្វ័រញ៉ា នៅពេលដែលភ្នាក់ងារមិនអាចចូលទៅកាន់ក្នុងប្រព័ន្ធទូរស័ព្ទ Apple ដែលប្រើដោយ អ្នកបាញ់ប្រហារ។

បន្ថែមពីនេះនៅចន្លោះឆ្នាំ ២០១៥ និង ២០១៦ Apple បានទទួលយ៉ាងហោចណាស់១១ ដីការបស់តុលាការដាច់ដោយឡែកពីគ្នា ដើម្បីជួយប៉ូលីសចូលប្រើឧបករណ៍ផ្សេងៗដែលគេគិតថាមានជាប់ពាក់ព័ន្ធក្នុងសកម្មភាពឧក្រិដ្ឋ ប៉ុន្តែក្រុមហ៊ុនបានជំទាស់ចំពោះចំពោះការស្នើសុំទាំងនោះ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង