
រុស្សី៖ ឧបនាយករដ្ឋមន្រ្តីរុស្សីលោក Alexander Novak បាននិយាយកាលពីថ្ងៃអាទិត្យថា ប្រទេសរុស្ស៊ីនឹងមិនលក់ប្រេងក្នុងតម្លៃកំណត់តម្លៃ $៦០ ដែលព្រមព្រៀងដោយ EU និងប្រទេស G7 នោះទេ លោកចាត់ទុកថាលោកខាងលិចកំពុងតែព្យាយាមឲ្យរុស្សីទម្លាក់តម្លៃប្រេងនាំចេញរបស់ខ្លួន។
ក្រុមប្រឹក្សាសហភាពអឺរ៉ុបបានប្រកាសកាលពីថ្ងៃសៅរ៍ថា សហភាពអឺរ៉ុបបានយល់ព្រមកំណត់តម្លៃប្រេងពីសមុទ្ររុស្ស៊ីនៅត្រឹម ៦០ ដុល្លារក្នុងមួយបារ៉ែល ឬយ៉ាងហោចណាស់ ៥% ក្រោមអត្រាទីផ្សារ។ រដ្ឋ G7 ដែលនៅសេសសល់ និងអូស្ត្រាលីបានធ្វើសេចក្តីប្រកាសស្រដៀងគ្នាកាលពីថ្ងៃសុក្រ ដោយបញ្ជាក់ថា ពួកគេក៏នឹងបដិសេធមិនទទួលយកប្រេងរុស្ស៊ីលើសពី៦០ ដុល្លារក្នុងមួយបារ៉ែលឡើយ។ រុស្ស៊ីបានទទូចម្តងហើយម្តងទៀតថា ខ្លួននឹងមិនផ្គត់ផ្គង់ប្រេងដល់ប្រទេសដែលមិនគោរពតម្លៃនេះទេ។
បន្ថែមពីនេះលោកបាននិយាយនៅលើប៉ុស្តិ៍ទូរទស្សន៍ Rossiya-24 កាលពីថ្ងៃអាទិត្យថា "យើងនឹងលក់ប្រេង និងផលិតផលប្រេងទៅឱ្យប្រទេសដែលនឹងធ្វើការជាមួយយើងក្នុងលក្ខខណ្ឌទីផ្សារ បើទោះបីជាយើងនឹងត្រូវកាត់បន្ថយការផលិតក៏ដោយ" ។
លោក Novak បានព្យាករណ៍ថាតម្លៃនឹង "ធ្វើឱ្យមានអស្ថិរភាព" ទីផ្សារពិភពលោក ហើយបានប្រកែកថាវាផ្ទុយនឹងច្បាប់របស់អង្គការពាណិជ្ជកម្មពិភពលោក។ លោកបន្តថា រុស្ស៊ីកំពុងតែធ្វើការលើយន្តការដើម្បីកាត់បន្ថយវិធានការនេះ៕