Yearendyearend1140x150

អវកាសយានិកចិនត្រឡប់មកផែនដីវិញ ក្រោយបេសកកម្មរយៈពេលប្រាំមួយខែបានជោគជ័យ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
ការបាញ់បង្ហោះគ្រាប់រ៉ុក្កែតនៅមជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណប Jiuquan ក្បែរទីក្រុង Jiuquan ខេត្ត Gansu ប្រទេសចិន ថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០២១។ REUTERS

ប៉េកាំង៖ ទូរទស្សន៍រដ្ឋ CCTV បានរាយការណ៍ថា អវកាសយានិកចិនបីនាក់ បានចុះចតនៅលើផែនដីវិញកាលពីថ្ងៃអាទិត្យ តាមយានអវកាស Shenzhou-14។ អវកាសយានិកទាំងបីនាក់ រួមមានមេបញ្ជាការ Chen Dong និងមិត្តរួមក្រុម Liu Yang និង Cai Xuzhe ដែលបានត្រួតពិនិត្យដំណាក់កាលចុងក្រោយនៃការសាងសង់នៅស្ថានីយអវកាស ដែលបានបញ្ចប់ក្នុងខែវិច្ឆិកា ទាំងអស់គ្នាបាននិយាយថា ពួកគេមានអារម្មណ៍ល្អបន្ទាប់ពីការចុះចតមកកាន់ផែនដីវិញដោយសុវត្ថិភាព។

យោងតាម CCTV បានរាយការណ៍ថា យាននេះបានចុះចតនៅទីតាំង Dongfeng ក្នុងតំបន់ស្វយ័តម៉ុងហ្គោលី ភាគខាងជើងប្រទេសចិន នៅវេលាម៉ោង ៨ និង០៩នាទីយប់ ដោយបុគ្គលិកមកពីទីភ្នាក់ងារអវកាសបានប្រកាសបេសកកម្មទាំងមូល ដែលបានចាប់ផ្តើមកាលពីថ្ងៃទី ៥ ខែមិថុនា ដែលជា "ជោគជ័យពេញលេញ"មួយសម្រាប់ប្រទេសចិនទាំងមូល ។

ស្ថានីយ៍អវកាសតំណាងឱ្យព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងកម្មវិធីអវកាសដែលមានមនុស្សបើករយៈពេលបីទសវត្សរ៍របស់ប្រទេសចិនដែលត្រូវបានអនុម័តជាលើកដំបូងក្នុងឆ្នាំ ១៩៩២ វាក៏តំណាងឱ្យការចាប់ផ្តើមនៃជម្រកអចិន្ត្រៃយ៍របស់ចិននៅក្នុងលំហផងដែរ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង