Yearendyearend1140x150

វៀតណាមធ្វើ«សមយុទ្ធ»ពិសេសជាមួយឥណ្ឌា

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
មន្ត្រីនៃកងពលតូចលេខ ១៦៧ និងនាវិកនៃកងនាវាចរឥណ្ឌា / VN Express

វៀតណាម៖ កប៉ាល់មីស៊ីល ៣៧៩ របស់វៀតណាមនាថ្ងៃទី ៤ នេះបានចូលរួមពិសេសក្នុងវគ្គហ្វឹកហ្វឺនច្រើនប្រភេទជាមួយនាវាពិឃាត និងនាវាមុជទឹករបស់ប្រទេសឥណ្ឌា ដែលបានមកដល់ទីក្រុងហូជីមិញក្នុងសប្តាហ៍នេះ។ សមយុទ្ធនេះធ្វើឡើងចំពេលវៀតណាមបានព្រមានតៃវ៉ាន់ជុំវិញនៃការរំលោភដែនសមុទ្ររបស់ខ្លួន។ នេះបើយោងតាមការចុះផ្សាយរបស់កាសែតវៀតណាម VN Express។

កប៉ាល់វៀតណាមបានចូលរួមសមយុទ្ធជាមួយនាវាពិឃាត INS Shivalik និងនាវាមុជទឹក INS Kamorta បានអនុវត្តការបង្កើត ការស្វាគមន៍ ការផ្លាស់ប្តូរព័ត៌មាន និងការផ្តល់សញ្ញាអន្តរជាតិ។ សមយុទ្ធនេះក៏បានបណ្តុះបណ្តាលដើម្បីអនុវត្តក្រមសម្រាប់ការជួបដោយមិនបានគ្រោងទុកនៅសមុទ្រ (CUES) នៃបណ្តាប្រទេសប៉ាស៊ីហ្វិកខាងលិច។ វគ្គហ្វឹកហ្វឺនត្រូវបានអនុវត្តដោយជោគជ័យ ទោះបីជាមានរលកខ្ពស់ និងខ្យល់បក់ខ្លាំងក៏ដោយ។

លោកវរសេនីយ៍ឯក Nguyen Duc Thien មេបញ្ជាការរងកងពលតូចលេខ ១៦៧ បានឲ្យដឹងថា សកម្មភាពហ្វឹកហ្វឺនរួមគ្នានឹងជួយភាគីទាំងពីរផ្លាស់ប្តូរបទពិសោធន៍ បង្កើនជំនាញ និងសមត្ថភាពក្នុងលំហាត់បង្កើត ការអនុវត្តក្រមសីលធម៌ និងប្រតិបត្តិការជួយសង្គ្រោះផ្សេងៗលើដែនសមុទ្យ។

គួរបញ្ជាក់ថាទំនាក់ទំនងវៀតណាម-ឥណ្ឌាបានអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាក្នុងប៉ុន្មានឆ្នាំថ្មីៗនេះលើវិស័យសេដ្ឋកិច្ច នយោបាយ និងសន្តិសុខ។ ប្រទេសទាំងពីរបានធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងទៅជាភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយក្នុងដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi ទៅកាន់ប្រទេសវៀតណាមក្នុងខែកញ្ញា ឆ្នាំ ២០១៦៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង