គៀវ៖ មន្រ្តីជាន់ខ្ពស់អាម៉េរិកអះអាងថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន មិនស្មោះត្រង់ចំពោះកិច្ចចរចាសន្តិភាពជាមួយអ៊ុយក្រែននៅពេលនេះទេ មន្ត្រីការទូតកំពូលអាម៉េរិកម្នាក់បាននិយាយកាលពីថ្ងៃសៅរ៍ បន្ទាប់ពីជួបជាមួយប្រធានាធិបតី Volodymyr Zelenskyy និងមន្ត្រីជាន់ខ្ពស់អ៊ុយក្រែនផ្សេងទៀតក្នុងទីក្រុង គៀវ។
អនុរដ្ឋលេខាធិការទទួលបន្ទុកកិច្ចការនយោបាយរបស់សហរដ្ឋអាម៉េរិកលោកស្រី Victoria Nuland បានឲ្យដឹងថា"ការទូតគឺច្បាស់ជាគោលបំណងរបស់មនុស្សគ្រប់រូប ប៉ុន្តែអ្នកត្រូវតែមានដៃគូដែលមានឆន្ទៈ" លោកស្រីបន្ថែមថាពូទីនមិនស្មោះត្រង់និងពាក្យរបស់លោកនិយាយឡើយ ។
ដោយឡែកប្រធានាធិបតីអាម៉េរិកលោក Joe Biden បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា លោកបានត្រៀមខ្លួនដើម្បីនិយាយទៅកាន់លោក ពូទីន ប្រសិនបើមេដឹកនាំរុស្ស៊ីចាប់អារម្មណ៍ក្នុងការបញ្ចប់សង្រ្គាម។ ប៉ុន្តែគំនិតនេះបានស្លាប់ភ្លាមៗនៅពេលដែលវិមានក្រឹមឡាំងបាននិយាយថាលោកខាងលិចត្រូវតែទទួលស្គាល់ការប្រកាសបញ្ចូលរបស់ទីក្រុងមូស្គូនៃតំបន់អ៊ុយក្រែនចំនួនបួន។ លោកស្រី Nuland បាននិយាយថា ប្រតិកម្មនេះពីប្រទេសរុស្ស៊ីបានបង្ហាញពី "ចេតនារុស្សីចង់បន្តសង្រ្គាម"៕