Yearendyearend1140x150

មន្រ្តីជាន់ខ្ពស់ចិនជាច្រើនរូបចូលរួមពីធីបុណ្យសពលោក ជាំងហ្សេមីន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

ចិន៖ ប្រធានាធិបតីចិន លោក Xi Jinping និងមេដឹកនាំបក្ស និងរដ្ឋផ្សេងទៀតរួមមាន Li Keqiang បានចូលរួមទទួលសពលោក ជាំងហ្សេមីន នៅអាកាសយានដ្ឋាន Xijiao ក្នុងទីក្រុងប៉េកាំង ដើម្បីប្រារព្ធពីធីបុណ្យសពរបស់លោកតាមប្រពៃណីចិន។

ទង់ជាតិបានហោះពាក់កណ្តាលដើមនៅអាកាសយានដ្ឋាន Xijiao ដែលបង្ហាញពីការកាន់ទុក្ខដល់អតីមេដឹកនាំចិនលោក ជាំង។ ផ្ទាំងបដាពណ៌ខ្មៅដែលមានតួអក្សរពណ៌សដែលសរសេរថា "សមមិត្តជាំងហ្សេមីននៅតែស្ថិតក្នុងដួងចិត្តយើងជានិច្ច" ។

លោក ស៊ីជិនពីង និងភរិយារបស់គាត់លោកស្រី Peng Liyuan និងអ្នកផ្សេងទៀតបានពាក់ខ្សែដៃពណ៌ខ្មៅ និងមានផ្កាពណ៌សជាប់នឹងទ្រូងរបស់ពួកគេ ហើយបានឈរយ៉ាងឱឡារិកនៅកន្លែងកាន់ទុក្ខ។ ឆ្មាំកិត្តិយសដប់ពីរនាក់បានអមដំណើរ និងកាន់មឈូសដើម្បីចុះពីលើយន្តហោះ។ លោក Xi និងអ្នកដទៃទៀតបានឱនក្បាលបីដងនៅចំពោះមុខសពលោក Jiang និងមើលមឈូសដែលត្រូវបានគេយកមកដាក់លើបន្ទប់សម្រាប់បន្តពិធីបុណ្យ។

បន្ថែមពីនេះពិធីលាគ្នាត្រូវបានធ្វើឡើងនៅមន្ទីរពេទ្យ Huadong ក្នុងទីក្រុងសៀងហៃ។ បុគ្គលិកនៃការិយាល័យនៃគណៈកម្មាធិការបុណ្យសពរបស់សមមិត្ត Jiang Zemin មន្ត្រីនៅទីក្រុងសៀងហៃ សាច់ញាតិ និងមិត្តភ័ក្តិរបស់ Jiang និងបុគ្គលិកពេទ្យបានចូលរួមគោរពនៅក្នុងពិធីនេះ។

គួរបញ្ជាក់ថាលោក Jiang បានទទួលមរណភាពក្នុងជន្មាយុ ៩៦ឆ្នាំ ដោយសារជំងឺមហារីកឈាម កាលពីថ្ងៃពុធ។ លោក Jiang ត្រូវបានគេសរសើរថាជាមេដឹកនាំឆ្នើមដែលមានកិត្យានុភាពខ្ពស់ដែលទទួលស្គាល់ដោយបក្សទាំងមូល យោធាទាំងមូល និងប្រជាជនចិនគ្រប់ ជាតិសាសន៍។ លោក Jiang គឺជាម៉ាក្សនិយមដ៏អស្ចារ្យ ជាអ្នកបដិវត្ត ចិន ដ៏អស្ចារ្យផងដែរ៕ 

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង