Img 0571

ក្រុមហ៊ុន Tesla ប្រមូលរថយន្តរបស់ខ្លួនជាង៤០ម៉ឺនគ្រឿងក្រោយមានបញ្ហាផលិតនៅចិន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
រថយន្ត Model 3 ផលិត​នៅ​ប្រទេស​ចិន Tesla ត្រូវ​បាន​គេ​ឃើញ​ក្នុង​ព្រឹត្តិការណ៍​ចែកចាយ​នៅ​រោងចក្រ​របស់​ខ្លួន​ក្នុង​ទីក្រុង​សៀងហៃ ប្រទេស​ចិន កាលពី​ថ្ងៃទី ៧ ខែមករា ឆ្នាំ ២០២០។ REUTERS

សៀងហៃ៖ ក្រុមហ៊ុន Tesla ប្រកាសប្រមូលមកវិញនូវរថយន្ត Model 3 និង Model Y ដែលផលិតនៅប្រទេសចិនសរុបចំនួន ៤៣៥,១៣២ គ្រឿងនៅក្នុងប្រទេសចិន ដោយសារតែបញ្ហាផ្នែកបច្ចេកទេសពីការផលិតក្នុងរោងចក្រចិន។

ក្រុមហ៊ុនផលិតរថយន្តរបស់សហរដ្ឋអាមេរិកនឹងប្រមូលរថយន្ត Model 3 ចំនួន ១៤២,២៧៧ គ្រឿង និងរថយន្ត Model Ys ចំនួន ២៩២,៨៥៥ គ្រឿង ខណៈដែលអំពូលនៅក្នុងរថយន្តទាំងនេះមួយចំនួនអាចមិនដំណើរការដោយសារតែកំហុសផ្នែកបច្ចេកទេសរបស់រោងចក្រដែលនាំឱ្យមានហានិភ័យនៃការប៉ះទង្គិចគ្នាក្នុងកាលៈទេសៈធ្ងន់ធ្ងរ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់រដ្ឋបាលរដ្ឋសម្រាប់និយតករទីផ្សារក្នុងប្រទេសចិន។

និយតករបានបន្ថែមថា Tesla នឹងធ្វើបច្ចុប្បន្នភាពកម្មវិធីពីចម្ងាយនៅក្នុងរថយន្តតាមរយៈបច្ចេកវិទ្យាដែលហៅថា over-the-air technologies ដើម្បីដោះស្រាយបញ្ហាដែលកំពុងតែជួបប្រទះ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង