Swift cc time

វៀតណាមកាត់ទោស«ប្រហារជីវិតបុរស៣នាក់»ពីបទជួយដូរគ្រឿងញៀន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
បុរសបីនាក់ត្រូវបានកាត់ទោសនៅខេត្ត Quang Tri ពីបទដឹកជញ្ជូនគ្រឿងញៀន / VN Express

ហូជីមិញ៖ តុលាការនៅខេត្ត Quang Tri ភាគកណ្តាលបានកាត់ទោសប្រហារជីវិតបុរសបីនាក់កាលពីថ្ងៃអង្គារពីបទបញ្ជូនថ្នាំញៀនមេតំហ្វេតាមីន ៣ គីឡូក្រាមតាមរយៈក្រុមហ៊ុនដឹកជញ្ជូនរហ័សមួយ។ នេះបើយោងតាមការចុះផ្សាយរបស់កាសែតវៀតណាម VN Express។

បើតាមមន្រ្តីវៀតណាមបានឲ្យដឹងថា អ្នកទោស Le Ngoc Anh អាយុ ៣៤ ឆ្នាំ Nguyen Ba Chung អាយុ ២៧ ឆ្នាំ និង Nguyen Huu Loc អាយុ ២៥ ឆ្នាំនៅទីក្រុង Dong Ha ត្រូវបានតុលាការប្រជាជនខេត្ត Quang Tri រកឃើញថាមានពិរុទ្ធពីបទ "ដឹកជញ្ជូនសារធាតុញៀនខុសច្បាប់" ។

គួរបញ្ជាក់ថាប្រទេសវៀតណាមត្រូវបានភ្នាក់ងារសន្តិសុខកំណត់ថាជាមជ្ឈមណ្ឌលជួញដូរគ្រឿងញៀនដ៏ធំមួយ បើទោះបីជាមានច្បាប់គ្រឿងញៀនដ៏តឹងរ៉ឹងបំផុតក្នុងពិភពលោកក៏ដោយ។ អ្នកដែលត្រូវបានផ្តន្ទាទោសពីបទកាន់កាប់ ឬរត់ពន្ធហេរ៉ូអ៊ីនលើសពី ៦០០ ក្រាម ឬជាង ២,៥ គីឡូក្រាមត្រូវប្រឈមនឹងការកាត់ទោសប្រហារជីវិត៕

Khcct banner

អត្ថបទទាក់ទង