
ចិន៖ ក្រុងប៉េកាំងបានចាត់វិធានការជាគោលដៅដើម្បីទប់ស្កាត់រលកបច្ចុប្បន្ននៃការផ្ទុះឡើងនៃ កូវីដ១៩សារឡើងវិញ ខណៈការណីឆ្លងថ្មីក្នុងប្រទេសចិនកំពុងតែហក់លោតដល់ភ្លើងក្រហម។ នេះបើយោងតាមការចុះផ្សាយរបស់កាសែតចិនបានចុះផ្សាយ។
ប្រទេសចិនបានរាយការណ៍ពីការឆ្លងជំងឺ កូវីដ១៩ ក្នុងស្រុកថ្មីចំនួន ២,០៨៦ រួមទាំងការឆ្លងថ្មីចំនួន ១,៩០៧ ក្នុងចំណោមមនុស្សដែលត្រូវបានគេដាក់ឱ្យនៅដាច់ពីគេ និង ១៧៩ ក្នុងការពិនិត្យទ្រង់ទ្រាយធំ។
អ្នកនាំពាក្យរដ្ឋាភិបាលក្រុងប៉េកាំង លោក Xu Hejian បានសង្កត់ធ្ងន់ថា ស្រុកទាំងអស់គួរតែអនុវត្តការឆ្លើយតប កូវីដ១៩យ៉ាងតឹងរ៉ឹងស្របតាមច្បាប់ និងបទប្បញ្ញត្តិជាមូលដ្ឋាន ក៏ដូចជាពិធីការបង្ការ និងត្រួតពិនិត្យការរីករាលដាលនៃមេរោគកូវីដ-១៩ លើកទីប្រាំបួន និងវិធានការចំនួន ២០ សម្រាប់ការបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងការរាតត្បាត។ លោក Hejian បន្តថា"យើងនឹងពង្រឹងបន្ថែមទៀតនូវកម្រិតនៃការបង្ការ និងត្រួតពិនិត្យច្បាស់លាស់ និងអនុវត្តការងារបង្ការ និងត្រួតពិនិត្យតាមច្បាប់។ ស្រុកទាំងអស់ត្រូវគោរពយ៉ាងតឹងរឹងនូវច្បាប់ និងបទប្បញ្ញត្តិរួមទាំងច្បាប់នៃសាធារណៈរដ្ឋប្រជាមានិតចិនស្តីពីការបង្ការ និងព្យាបាលជំងឺឆ្លង និង បទប្បញ្ញត្តិស្តីពីការត្រៀមលក្ខណៈសម្រាប់ និងឆ្លើយតបទៅនឹងគ្រោះថ្នាក់សុខភាពសាធារណៈជាបន្ទាន់។
បន្ថែមពីនេះទីក្រុងក៏បាននិងកំពុងពង្រឹងយ៉ាងសកម្មនូវសមត្ថភាពដឹកជញ្ជូនតាមរយៈបណ្តាញជាច្រើន ដោយមានយន្តការសង្គ្រោះបន្ទាន់សម្រាប់ការផ្គត់ផ្គង់ចាំបាច់ប្រចាំថ្ងៃដែលត្រូវបានបង្កើតឡើង ដើម្បីធានាបាននូវជីវិតធម្មតារបស់ប្រជាជន នេះបើយោងតាមមន្ត្រីឈានមុខគេក្នុងវិស័យពាណិជ្ជកម្ម។
យោងតាមលោក Guo បានឱ្យដឹងថា ក្រុងប៉េកាំងក៏លើកទឹកចិត្តឱ្យក្រុមហ៊ុនចែកចាយអាហារបំពេញបន្ថែមនូវសមត្ថភាពចែកចាយតាមរយៈវិធានការ រួមទាំងការបង្កើនការជ្រើសរើសបុគ្គលិកជាមួយនឹងការលើកទឹកចិត្ត និងការចែករំលែកកម្លាំងពលកម្មជាមួយក្រុមហ៊ុនផ្តល់ម្ហូបអាហារដល់អ្នកដែលកំពុងតែសង្ស័យថាបានឆ្លងកូវីដ១៩៕