Yearendyearend1140x150

ពលរដ្ឋឥណ្ឌូនេស៊ីអំពាវនាវរកជំនួយក្រោយរងផលប៉ះពាល់ដោយគ្រោះរញ្ជួយដី

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
ផ្ទះសម្បែងត្រូវបានដួលរលំក្រោយពីគ្រោះរញ្ជួយដីក្នុងប្រទេសឥណ្ឌូនេស៊ី

ឥណ្ឌូនេស៊ី៖ អ្នកនៅរស់រានមានជីវិតពីការរញ្ជួយដីនៅឥណ្ឌូនេស៊ី ក្រោយគ្រោះរញ្ជួយដីនេះបានសម្លាប់មនុស្សយ៉ាងហោចណាស់ ២៦៨ នាក់បានអំពាវនាវសុំការសង្រ្គោះបន្ទាន់អាហាងនឹងកន្លែងស្នាក់នៅ ខណៈដែលក្រុមអ្នកជួយសង្គ្រោះកំពុងបន្តស្វែងរកអ្នកបាត់ខ្លួនថែមទៀត។

ការអំពាវនាវសុំជំនួយបានកើតឡើង ខណៈដែលអាជ្ញាធរបានព្រមានថា កំទេចកំទីពីការបាក់ដីដែលបណ្តាលមកពីការរញ្ជួយដីដ៏ខ្លាំងនៅជិតទីក្រុង Cianjur ក្នុងតំបន់ West Java ចាំបាច់ត្រូវសម្អាតមុនពេលការព្យាករណ៍ភ្លៀងធ្លាក់ខ្លាំងនៅប៉ុន្មានសប្តាហ៍ខាងមុខនេះ ដែលគំរាមកំហែងដល់គ្រោះមហន្តរាយទីពីរ។

បន្ថែមពីនេះពីរថ្ងៃបន្ទាប់ពីការរញ្ជួយដីបានធ្វើឱ្យផ្ទះរបស់ពួកគេរាបស្មើ អ្នកស្រុកនៅតែព្យាយាមយករបស់របរដែលមានតម្លៃ រួមមានរូបថតគ្រួសារ សៀវភៅសាសនា និងសំបុត្រអាពាហ៍ពិពាហ៍ផ្សេងៗផងដែរ។ ពលរដ្ឋម្នាក់មានឈ្មោះថា Mustafa អាយុ ២៣ ឆ្នាំជាអ្នករស់នៅភូមិ Gasol បានប្រាប់ AFP ថា "ទោះបីជាការផ្គត់ផ្គង់មួយចំនួនបានមកដល់ក៏ដោយវាមិនគ្រប់គ្រាន់ទេ។ពលរដ្ឋរូបនេះបន្តថា យើងទទួលបានអង្ករ មី ទឹករ៉ែ ប៉ុន្តែវាមិនគ្រប់គ្រាន់ទេ" ។

ដោយឡែករដ្ឋាភិបាលបានបញ្ជូនតង់ និងការផ្គត់ផ្គង់ផ្សេងទៀតទៅតំបន់ Cianjur សម្រាប់ជនភៀសខ្លួន ប៉ុន្តែអ្នកស្រុកម្នាក់ទៀតបានអំពាវនាវទៅកាន់ទីក្រុងហ្សាកាតាឱ្យបញ្ជូនស្តុកបន្ថែមទៀតដោយសារតែខ្វះខាត។លោកស្រី Yunisa Yuliani អាយុ ៣០ឆ្នាំបាននិយាយថា "កូនរបស់ខ្ញុំគ្រុនក្តៅហើយគាត់មិនអាចញ៉ាំបានទេមានកុមារនិងមនុស្សចាស់ជាច្រើននៅទីនេះ។ លោកស្រីបន្តថាកុមារត្រូវការទឹកដោះគោ ក្រណាត់កន្ទបទារក អាហារ និងថ្នាំផ្សេងៗទៀត" ។

គួរបញ្ជាក់ថាប្រទេសឥណ្ឌូណេស៊ីងាយរងគ្រោះនឹងការរអិលបាក់ដី និងទឹកជំនន់ភ្លាមៗនៅរដូវវស្សា ដែលបានចាប់ផ្តើម និងឡើងដល់កំពូលក្នុងខែធ្នូ នៅកោះជ្វាខាងលិច។ ព្យុះផ្គររន្ទះខ្លាំងត្រូវបានព្យាករណ៍សម្រាប់តំបន់ Cianjur នៅប៉ុន្មានសប្តាហ៍ខាងមុខ។ ទីភ្នាក់ងារឧតុនិយមរបស់ប្រទេសនេះបានព្រមានថាទីក្រុងនេះងាយប្រឈមនឹងគ្រោះមហន្តរាយមួយផ្សេងទៀត ប៉ុន្មានថ្ងៃបន្ទាប់ពីផ្ទះត្រូវបានបំផ្លាញ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង