Cctime 6monthsfree desktop
Cc times  web banner kh (2)

រញ្ជួយដីកម្រិត ៧.០រ៉ិចទ័រ វាយប្រហារកោះសូឡូម៉ុន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
ចំណុចកណ្តាលនៃការរញ្ជួយដីដែលបានវាយប្រហារកោះ Solomon នៅថ្ងៃទី ២២ ខែវិច្ឆិកាឆ្នាំ ២០២២ ។

សូឡូម៉ុន៖ គ្រោះរញ្ជួយដីកម្រិត ៧.០ រ៉ិចទ័រ បានវាយប្រហារកោះ សូឡូម៉ុន នាថ្ងៃអង្គារនេះ ដោយសាក្សីបានរាយការណ៍ថា ការរញ្ជួយដ៏ខ្លាំងក្លាដែលបានរញ្ជួយផ្ទះសម្បែងអស់ជាច្រើនខ្នង។ ការព្រមានអំពីរលកយក្សស៊ូណាមិត្រូវបានចេញសម្រាប់តំបន់មួយនៃឆ្នេរសមុទ្ររបស់កោះ សូឡូម៉ុន ក្នុងចម្ងាយ ៣០០ គីឡូម៉ែត្រពីចំណុចកណ្តាលនៃការរញ្ជួយដី។

Joy Nisha អ្នកទទួលភ្ញៀវនៅសណ្ឋាគារ Heritage Park ក្នុងរដ្ឋធានី Honiara បានប្រាប់ AFP ថា "នេះគឺជារឿងដ៏ធំមួយ" ។ សាក្សីរូបនេះបន្តថា"របស់មួយចំនួននៅក្នុងសណ្ឋាគារបានធ្លាក់ចុះគ្រប់គ្នាហាក់ដូចជាមិនអីទេ ប៉ុន្តែមានការភ័យស្លន់ស្លោជាខ្លាំង។

អ្នកយកព័ត៌មាន AFP ម្នាក់នៅក្នុងរដ្ឋធានីបាននិយាយថា ការរញ្ជួយនេះមានរយៈពេលប្រហែល ២០ វិនាទី។ ភ្លើងបានដាច់នៅក្នុងតំបន់មួយចំនួននៃទីក្រុង ហើយប្រជាជនបានចាកចេញពីការិយាល័យរបស់ពួកគេ ហើយភៀសខ្លួនទៅកាន់ទីទួលខ្ពស់ ការស្ទាបស្ទង់ភូមិសាស្ត្រសហរដ្ឋអាម៉េរិក (USGS) បានកែប្រែកម្រិតនៃការរញ្ជួយដីនេះចុះពីកម្រិតដំបូង ៧.៣៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង