Yearendyearend1140x150

មនុស្ស៣៦នាក់ស្លាប់ក្នុងភ្លើងឆេះរោងចក្រមួយកន្លែងក្នុងប្រទេសចិន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

ប៉េកាំង៖ អាជ្ញាធរក្នុងតំបន់ក្បែររោងចក្រមួយកន្លែងក្នុងប្រទេសចិនបានអះអាងថា មនុស្ស៣៦នាក់បានស្លាប់ និង២នាក់កំពុងបាត់ខ្លួន បន្ទាប់ពីអគ្គីភ័យនៅរោងចក្រមួយនៅកណ្តាលប្រទេសចិន។

ទីភ្នាក់ងារសារព័ត៌មាន Xinhua បានរាយការណ៍ថា អគ្គិភ័យនេះបានកើតឡើង "នៅរោងចក្រមួយក្នុងទីក្រុង Anyang ខេត្ត Henan ភាគកណ្តាលប្រទេសចិន កាលពីរសៀលថ្ងៃច័ន្ទ" ទីភ្នាក់ងារសារព័ត៌មាន Xinhua បានរាយការណ៍ថាពុំទាន់ដឹងចំនួនមនុស្សរងរបួសនឹងស្លាប់បន្ថែមនោះទេ។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបាននិយាយថា សេវាសង្គ្រោះដំបូងបានទទួលសេចក្តីរាយការណ៍អំពីអគ្គីភ័យនៅម៉ោង៤ជាងល្ងាចនៅ Kaixinda Trading ។ យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឱ្យដឹងថា ក្រុមពន្លត់អគ្គីភ័យបានបញ្ជូនរថយន្តចំនួន ៦៣ គ្រឿងទៅកាន់កន្លែងកើតហេតុ។

CCTV បានរាយការណ៍ថា៖ «បន្ទាប់ពីទទួលបានការជូនដំណឹងនោះ ក្រុមសង្គ្រោះអគ្គិភ័យក្រុងបានបញ្ជូនកម្លាំងទៅកន្លែងកើតហេតុភ្លាមៗ»។ សន្តិសុខសាធារណៈ ការឆ្លើយតបសង្គ្រោះបន្ទាន់ រដ្ឋបាលក្រុង និងអង្គភាពផ្គត់ផ្គង់ថាមពលបានប្រញាប់ប្រញាល់ទៅកាន់កន្លែងកើតហេតុក្នុងពេលតែមួយ ដើម្បីធ្វើការដោះស្រាយ និងសង្គ្រោះបន្ទាន់" ដោយបន្ថែមថា ភ្លើងបានរលត់ទៅវិញនៅម៉ោងប្រហែល ១១ យប់ម៉ោងក្នុងស្រុក។

នេះបើតាមសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលបានឲ្យដឹងថា អ្នកប្រឹក្សាផ្លូវចិត្តបានស្ថិតនៅកន្លែងកើតហេតុសម្រាប់ក្រុមគ្រួសារជនរងគ្រោះ។ អាជ្ញាធរបាននិយាយថា "ជនសង្ស័យឧក្រិដ្ឋជន" ត្រូវបានចាប់ខ្លួនទៅឃុំខ្លួនពាក់ព័ន្ធនឹងការបង្កឲ្យឆាបឆេះរោងចក្រ ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមទៀតទេ។

បន្ថែមពីនេះអគ្គីភ័យនៅរោងចក្រ Sinopec Shanghai Petrochemical ក្នុងតំបន់ Jinshan បានបញ្ចេញផ្សែងហុយពេញតំបន់ឧស្សាហកម្មដ៏ធំ ខណៈដែលភ្លើងបានឆាបឆេះនៅទីតាំងដាច់ដោយឡែកចំនួនបី ដែលធ្វើឲ្យមេឃងងឹត។ហើយកាលពីឆ្នាំមុន ការផ្ទុះហ្គាសបានសម្លាប់មនុស្ស ២៥ នាក់។

កាលពីខែមីនា ឆ្នាំ ២០១៩ ការផ្ទុះនៅរោងចក្រគីមីមួយក្នុងទីក្រុង Yancheng ស្ថិតនៅចម្ងាយ ២៦០ គីឡូម៉ែត្រពីទីក្រុងសៀងហៃ បានសម្លាប់មនុស្សចំនួន ៧៨ នាក់ និងបំផ្លិចបំផ្លាញផ្ទះសម្បែងអស់ជាច្រើនផងដែរ។

កាលពីបួនឆ្នាំមុន ការផ្ទុះដ៏ធំមួយនៅភាគខាងជើងទីក្រុងធានជីននៅឯឃ្លាំងផ្ទុកសារធាតុគីមីបានសម្លាប់មនុស្ស ១៦៥ នាក់ ដែលជាឧបទ្ទវហេតុឧស្សាហកម្មដ៏អាក្រក់បំផុតមិនធ្លាប់មានរបស់ប្រទេសចិន។

គួរបញ្ជាក់ថាគ្រោះថ្នាក់ឧស្សាហកម្មគឺជារឿងធម្មតានៅក្នុងប្រទេសចិន ដោយសារតែស្តង់ដារសុវត្ថិភាពខ្សោយ និងអំពើពុករលួយក្នុងចំណោមមន្ត្រីដែលទទួលបន្ទុកអនុវត្តពួកគេ។ កាលពីខែមិថុនា មនុស្សម្នាក់បានស្លាប់ និងម្នាក់ទៀតរងរបួសក្នុងការផ្ទុះរោងចក្រគីមីក្នុងទីក្រុងសៀងហៃ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង