Yearendyearend1140x150

ភ្នាក់ងារថាមពលបរមាណូអន្តរជាតិ ថ្កោលទោសការបាញ់ផ្លោងប្រឆាំងនឹងរោងចក្រនុយក្លេអ៊ែរ Zaporizhzhia

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
រោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia 

គៀវ៖ អគ្គនាយកទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ Rafael Mariano Grossi កាលពីថ្ងៃអាទិត្យបានថ្កោលទោសការបាញ់ផ្លោងនាពេលថ្មីៗនេះលើរោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia ។ លោកបាននិយាយថា ការផ្ទុះជាច្រើនបានកើតឡើងនៅរោងចក្រថាមពល និងតំបន់ជុំវិញនៅល្ងាចថ្ងៃសុក្រ និងថ្ងៃអាទិត្យ ដោយបានបំផ្លាញអគារ ប្រព័ន្ធផ្គត់ផ្គង់ថាមពល និងហេដ្ឋារចនាសម្ព័ន្ធ។ IAEA កំពុងវាយតម្លៃការខូចខាតដែលបណ្តាលមកពីការវាយប្រហារនេះផងដែរ។

លោក Grossi បាននិយាយថា ការបាញ់ផ្លោងប្រឆាំងនឹងរោងចក្រថាមពលគឺមិនអាចទទួលយកបានទាំងស្រុងនោះទេ ហើយការវាយប្រហារណាមួយលើតំបន់នេះនឹងបង្កការគំរាមកំហែងដ៍សាហាវដល់សន្តិសុខនុយក្លេអ៊ែរ ហើយត្រូវតែបញ្ឈប់ជាបន្ទាន់។

ទន្ទឹមនឹងនោះ លោកបានអំពាវនាវឲ្យបង្កើតតំបន់សុវត្ថិភាពនៅរោងចក្រអគ្គិសនីឲ្យបានឆាប់ជាទីបំផុត។ លើសពីនេះ លោកគ្រោងនឹងទៅទស្សនកិច្ចនៅរុស្ស៊ី និងអ៊ុយក្រែនម្តងទៀត ដើម្បីធានាសុវត្ថិភាពរោងចក្រ។

ក្រសួងការពារជាតិរុស្ស៊ីបានចេញសេចក្តីប្រកាសមួយកាលពីថ្ងៃអាទិត្យថា បន្ទាប់ពីទាហានអ៊ុយក្រែនបានបាញ់ផ្លោងរោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia និងតំបន់ជុំវិញនោះកាលពីថ្ងៃសៅរ៍ ពួកគេបានបាញ់ផ្លោងតំបន់នោះពីរដងកាលពីព្រឹកថ្ងៃអាទិត្យ ហើយគ្រាប់ផ្លោងមួយគ្រាប់បានធ្លាក់លើដំបូលអគារក្នុង រោងចក្រថាមពលនុយក្លេអ៊ែរដោយពុំមិនមានអ្នករងរបួសក្នុងចំណោមកម្មកររោងចក្រនុយក្លេអ៊ែរទេ។ បន្រ្តីពាក់ព័ន្ធបន្តថា ការខូចខាតដែលបណ្តាលមកពីការបាញ់ផ្លោង នឹងត្រូវបានបញ្ចេញ បន្ទាប់ពីរោងចក្រថាមពលនុយក្លេអ៊ែរ ត្រូវបានត្រួតពិនិត្យដោយអ្នកជំនាញមកពី ភ្នាក់ងារថាមពលបរមាណូអន្តរជាតិ និងសាជីវកម្មថាមពលអាតូមិករដ្ឋ Rosatom របស់រុស្ស៊ី។

យោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយអ៊ុយក្រែនកាលពីថ្ងៃអាទិត្យបានគូសបញ្ជាក់ថា ក្រុមហ៊ុន Energoatom ដែលជាក្រុមហ៊ុនបង្កើតថាមពលនុយក្លេអ៊ែរជាតិរបស់សហគ្រាសរដ្ឋរបស់អ៊ុយក្រែនបានប្រកាសនៅពេលព្រឹកថា កងទ័ពរុស្ស៊ីបានទម្លាក់គ្រាប់បែកលើតំបន់នៃរោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia ដោយបំផ្លាញហេដ្ឋារចនាសម្ព័ន្ធជាច្រើនក្នុងតំបន់៕

រោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia គឺជារោងចក្រថាមពលនុយក្លេអ៊ែរដ៏ធំបំផុតមួយនៅអឺរ៉ុប។ រុស្ស៊ីបានគ្រប់គ្រងរោងចក្រនេះភ្លាមៗបន្ទាប់ពីខ្លួនបានបើកប្រតិបត្តិការយោធាប្រឆាំងនឹងអ៊ុយក្រែនក្នុងខែកុម្ភៈឆ្នាំនេះ។ ថ្មីៗនេះ រោងចក្រថាមពលនុយក្លេអែរ Zaporizhzhia ត្រូវបានបាញ់ផ្លោងជាបន្តបន្ទាប់ ហើយរុស្ស៊ី និងអ៊ុយក្រែន កំពុងស្តីបន្ទោសគ្នាទៅវិញទៅមក ចំពោះការវាយប្រហារតំបន់រោងចក្រថាមពលនេះ។

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង