Yearendyearend1140x150

ការផ្គត់ផ្គង់កសិផលរបស់ប្រទេសចិនកំពុងតែរីកចម្រើនជាខ្លាំង

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
កសិដ្ឋានចិញ្ចឹមជ្រូកមួយកន្លែងក្នុងប្រទេសចិន 

ចិន៖ ការផ្គត់ផ្គង់ផលិតផលកសិកម្មនៅក្នុងប្រទេសចិននៅតែមានលក្ខណៈអំណោយផល និងគ្រប់គ្រាន់ដើម្បីបំពេញតម្រូវការទីផ្សារដែលមានស្ថេរភាពរហូតមកដល់ពេលនេះ នេះបើយោងតាមទិន្នន័យដែលចេញផ្សាយដោយក្រសួងកសិកម្ម និងកិច្ចការជនបទចិនកាលពីថ្ងៃសៅរ៍។

បើតាមមន្រ្តីចិនបានឲ្យដឹងថារហូតមកដល់ពេលនេះ ការចិញ្ចឹមជ្រូកនៅទូទាំងប្រទេសចិននៅតែបន្តកើនឡើង ដោយតម្លៃនៅតែមានស្ថិរភាព និងមានការធ្លាក់ចុះមួយចំនួន។ ចំនួនកូនជ្រូកដែលទើបនឹងកើតចាប់ពីខែឧសភា ដល់ខែកក្កដា ក្នុងឆ្នាំនេះ នៅតែជាមូលដ្ឋានដដែល បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ មន្រ្តីបន្តថាកូនជ្រូកទាំងនេះនឹងត្រូវដាក់លក់នៅលើទីផ្សារបន្ទាប់ពីរយៈពេលប្រាំមួយខែនៃការធាត់ ដែលមានន័យថាចំនួនជ្រូកដែលដាក់នៅលើទីផ្សារចាប់ពីខែវិច្ឆិកាដល់ពិធីបុណ្យនិទាឃរដូវនៅចុងខែមករាឆ្នាំក្រោយនឹងមានចំនួនប្រហាក់ប្រហែលនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងសប្តាហ៍ចាប់ពីថ្ងៃទី ៧ ដល់ថ្ងៃទី ១៣ ខែវិច្ឆិកា តម្លៃសាច់ជ្រូកលក់ដុំជាមធ្យមគឺ (ប្រហែល ៥ដុល្លារអាម៉េរិក) ក្នុងមួយគីឡូក្រាម ធ្លាក់ចុះ ២.៨ ភាគរយធៀបនឹងខែមុន។

បន្ថែមពីនេះទិន្នផលបន្លែនៅទូទាំងប្រទេសមានការកើនឡើងជាលំដាប់មកទល់ពេលនេះ ដោយតម្លៃបច្ចុប្បន្នមានការធ្លាក់ចុះតាមរដូវកាល។ នៅចុងខែតុលា ផ្ទៃដីចម្ការបន្លែរបស់ប្រទេសចិនបានឈានដល់ ជាង ៦.១១ លានហិកតា កើនឡើង ១១៦លានហិកតា ពីមួយឆ្នាំទៅមួយឆ្នាំ ហើយទិន្នផលកើនឡើង ៦០ម៉ឺន តោនពីមួយឆ្នាំទៅមួយឆ្នាំ។ ចាប់ពីថ្ងៃទី ៧ ដល់ថ្ងៃទី ១៣ ខែវិច្ឆិកា តម្លៃលក់ដុំជាមធ្យមនៃបន្លែ ២៨ ប្រភេទ ក្រោមការត្រួតពិនិត្យដ៏សំខាន់របស់ប្រទេសគឺ ប្រហែល ០.៦២ ដុល្លារអាម៉េរិក ក្នុងមួយគីឡូក្រាម ធ្លាក់ចុះ ៣.៥ ភាគរយពីខែមុន៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង