
អាម៉េរិក៖ រូបថតកំពូលកីឡាករបាល់ទាត់លំដាប់ពិភពលោក Lionel Messi និង Cristiano Ronaldo កំពុងតែទទួលបានការចាប់អារម្មណ៌យ៉ាងខ្លាំងនាពេលប៉ុន្មានថ្ងៃមកនេះ។ ក្រោយកំពូលកីឡាករទាំងពីរនេះបានបង្ហោះលើ Facebook និង Instagram ផ្លូវការរបស់ខ្លូនបានបង្កឲ្យមានការភ្ញាក់ផ្អើលជាខ្លាំង។
រូបថតនេះត្រូវបានក្រុមហ៊ុនផលិតសម្លៀកបំពាក់យក្សមួយមានឈ្មោះថា Louis Vuitton ចំណាយថវិកាផលិតប្រមាណជាង៥លានដុល្លារ ដើម្បីបានរូបថតមួយសន្លឹកនេះ។ រូបភាពមួយសន្លឹកនេះត្រូវបានកំពូលអ្នកថតរូបជនជាតិអាម៉េរិកលោកស្រី Annie Leibovitz ជាអ្នកផ្តិត រូបថតនេះត្រូវបានក្រុមអ្នកគាំទ្ររបស់កីឡាករទាំងពីរសម្តែងការភ្ញាក់ផ្អើលជាខ្លាំង ព្រោះនេះគឺជារូបថតដល់កម្រមួយរបស់កីឡាករទាំងពីរ៕