វៀតណាម៖ ខេត្តភាគកណ្តាលនៃប្រទេសវៀតណាមនឹងមានភ្លៀងធ្លាក់ខ្លាំងដែលអាចបង្កឲ្យមានទឹកជំនន់ចាប់ពីថ្ងៃសៅរ៍ដល់ថ្ងៃអង្គារសប្តាហ៌នេះ។ មជ្ឈមណ្ឌលជាតិសម្រាប់ការព្យាករណ៍ជលសាស្ត្រ និងឧតុនិយមបាននិយាយថា ចាប់ពីយប់ថ្ងៃសុក្រដល់ថ្ងៃអង្គារសប្តាហ៍នេះ តំបន់ភាគកណ្តាលនៃប្រទេសវៀតណាមនឹងមានភ្លៀងធ្លាក់ចន្លោះពី ១០០ ទៅ ៣០០មីលីម៉ែត្រ ដោយសារខ្យល់ត្រជាក់ និងខ្យល់បក់ក្នុងរយៈកម្ពស់ខ្ពស់។
មន្រ្តីវៀតណាមបានឲ្យដឹងថាតំបន់ខ្ពង់រាបកណ្តាល និងតំបន់នានាពី Quang Tri ដល់ Binh Thuan អាចនឹងមានទឹកជំនន់ចាប់ពីថ្ងៃសៅរ៍ដល់ថ្ងៃអង្គារសប្តាហ៍ក្រោយ។ តំបន់នេះជាទីប្រជុំជនទេសចរណ៍ពេញនិយម Da Lat, Hue និង Mui Ne។ សមុទ្ររដុបក៏ត្រូវបានគេរំពឹងទុកក្នុងតំបន់មួយចំនួននៃសមុទ្រចិនខាងត្បូង។ រដូវរងាឆ្នាំនេះនឹងមានភាពកក់ក្តៅបើធៀបនឹងឆ្នាំមុន ដោយមានសីតុណ្ហភាពខ្ពស់ប្រហែល ០,៥-១ អង្សាសេ។ មជ្ឈមណ្ឌលព្យាករណ៍ជាតិបាននិយាយថា ដំណាក់កាលត្រជាក់ធំដំបូង អាចនឹងចាប់ផ្តើមលេចឡើងនៅពាក់កណ្តាលចុងខែធ្នូ ខណៈដែលរយៈពេលត្រជាក់បំផុតគួរតែនៅប្រហែលខែមករា និងពាក់កណ្តាលដំបូងនៃខែកុម្ភៈឆ្នាំក្រោយ៕