ភ្នំពេញ៖ ក្រសួងទេសចរណ៍ ផ្ដល់អាហារូបករណ៍១០០% ចំនួន៥០កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្ររង សិក្សានៅវិទ្យាស្ថានសន្តប៉ូល សម្រាប់ឆ្នាំសិក្សា ២០២២-២០២៣ តាមរយៈអាហារូបករណ៍របស់ ឯកឧត្តម ថោង ខុន។ កាលបរិច្ឆេទផុតកំណត់ទទួលពាក្យចុះឈ្មោះចូលរៀន នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣។
១. អាហារូបកររណ៏ផ្ដល់ជូន
- ថ្នាក់បរិញ្ញាបត្រ ជំនាញគ្រប់គ្រងទេសចរណ៍ ចំនួន ២៥កន្លែង សិក្សារយៈពេល០៤ឆ្នាំ។
- ថ្នាក់បរិញ្ញាបត្ររង ជំនាញសណ្ឋាគារ និងបដិសណ្ឋារកិច្ចចំនួន ២៥កន្លែង សិក្សារយៈពេល ០២ឆ្នាំ។
- ផ្ដល់កន្លែងស្នាក់នៅសមរម្យ ថ្លៃអាហារ សម្រាប់សិស្ស-និស្សិតមកពីបណ្តាខេត្តឆ្ងាយៗ។
២. លក្ខខណ្ឌនៃការជ្រើសរើស
- មានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬសញ្ញាបត្រដែលមានតម្លៃស្មើ មានកម្រិតនិទ្ទេស ទាបE លើមុខវិជ្ជាប្រវត្តិវិទ្យា ភូមិវិទ្យា ដែលបានបញ្ជាក់ពីក្រសួងអប់រំ យុវជន និងកីឡាសម្រាប់ ការចូលរៀនថ្នាក់បរិញ្ញាបត្រគ្រប់គ្រងទេសចរណ៍។
- មានសញ្ជាបត្រទុតិយភូមិជាប់ ឬធ្លាប់បាក់ឌុក សម្រាប់ការចូលរៀនថ្នាក់បរិញ្ញាបត្ររងសណ្ឋាគារ និងបដិសណ្ឋារកិច្ច។
- ត្រូវបំពេញពាក្យចុះឈ្មោះចូលរៀនរបស់វិទ្យាស្ថាន។
- ត្រូវបង់សេវារដ្ឋបាលក្នុង១ឆ្នាំសិក្សា ១០០ដុល្លារ។
- ត្រូវមានឆន្ទៈមោះមុត និងការប្តេជ្ញាចិត្តខ្ពស់ក្នុងការសិក្សារហូតដល់បញ្ចប់ការសិក្សា៕