Cctime 6monthsfree desktop
Cc times  web banner kh (2)

មេដឹកនាំកំពូលៗពិភពលោកពិភាក្សាលើប្រធានបទក្តៅៗជាច្រើនក្នុងកិច្ចប្រជុំ G20

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

បាលី៖ការប្រមូលផ្តុំរបស់មហាអំណាចធំៗលើពិភពលោក នៅក្នុងកិច្ចប្រជុំកំពូល G20 បានធ្វើឲ្យមេដឹកនាំបានជួបពិភាក្សាទល់មុខគ្នា ដោយមានការលើកយកនូវប្រធានបទក្តៅៗជាច្រើន រួមមាន បម្រែបម្រួលអាកាសធាតុ សង្គ្រាមនៅអ៊ុយក្រែន កម្តៅនៅឧបទ្វីបកូរ៉េ ការប្រជែងឥទ្ធិពលរវាងប្រទេសមហាអំណាច បញ្ហាសេដ្ឋកិច្ច នយោបាយ ការស្តារឡើងវិញក្រោយវិបត្តិកូវីដ-១៩ និងជំនួបទ្វេភាគីរវាងប្រធានាធិបតីចិន-អាម៉េរិក ស្តីពីបញ្ហាប្រឈមផ្សេងៗ។

កិច្ចប្រជុំកំពូល G20 ដែលធ្វើឡើងនៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី ចាប់ពីថ្ងៃទី១៥-១៦វិច្ឆិកានេះដោយមានបណ្តាមេដឹកនាំជាសមាជិក នឹងជួបប្រជុំគ្នា ដើម្បីពិភាក្សាអំពីការរក្សាស្ថិរភាពសេដ្ឋកិច្ច និងហិរញ្ញវត្ថុរបស់សកលលោក ក៏ដូចជាការស្វែងរកដំណោះស្រាយបញ្ហាប្រឈមដែលកើតមាន ក្រោមមូលបទ «ស្ដារឡើងវិញទាំងអស់គ្នា ស្ដារឡើងវិញកាន់តែរឹងមាំ»។

នៅក្នុងកិច្ចប្រជុំរយៈពេល០២ថ្ងៃនេះ មានកិច្ចប្រជុំផ្លូវការ មិនផ្លូវការ កិច្ចប្រជុំទ្វេភាគី ជាច្រើន ហើយកិច្ចប្រជុំទាំងអស់នេះ បានអនុញ្ញាតឱ្យមេដឹកនាំពិភពលោកធំៗមាន អាម៉េរិក ចិន បារាំង ជប៉ុន កូរ៉េខាងត្បូង និង មេដឹកនាំដទៃទៀត បានជួបគ្នា ដើម្បីស្វែងរកដំណោះស្រាយលើបញ្ហាដែលកំពុងប្រឈមនៅលើពិភពលោក។

គួរបញ្ជាក់ថា សមាជិក G20 រួមមាន សហភាពអឺរ៉ុប (EU) និងប្រទេស១៩ទៀត ដូចជា អូស្ត្រាលី ប្រេស៊ីល កាណាដា ចិន ឥណ្ឌា បារាំង អាល្លឺម៉ង់ ឥណ្ឌូនេស៊ី អ៊ីតាលី អាហ្សង់ទីន ជប៉ុន កូរ៉េខាងត្បូង ម៉ិកស៊ិក រុស្ស៉ី អាហ្វ្រិកខាងត្បូង តួកគី ចក្រភពអង់គ្លេស អារ៉ាប៊ីសាអូឌីត និងអាម៉េរិក ជាដើម។

សម្រាប់កម្ពុជា សម្តេច ហ៊ុន សែន បានបង្ហាញពីការខកចិត្តមិនបានចូលរួមកិច្ចប្រជុំកំពូល G20 នៅកោះបាលី និង មិនបានជួបជាមួយប្រធានាធិបតីចិន និង បារាំង ដែលភាគីរៀងៗខ្លួនគ្រោងធ្វើនៅទីក្រុងបាងកក ប្រទេសថៃ ក្រោយសម្តេចបានធ្វើតេស្តវិជ្ជមានចំពោះជំងឺកូវីដ-១៩ ខណៈកំពុងស្ថិតនៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី ដើម្បីចូលរួមកិច្ចប្រជុំ៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង