Swift cc time

អាម៉េរិក ជប៉ុន កូរ៉េខាងត្បូង ស្កាត់ជួបគ្នានៅភ្នំពេញ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

ភ្នំពេញ៖ អាម៉េរិក ជប៉ុន កូរ៉េខាងត្បូង នៅថ្ងៃទី ១៣ វិច្ឆិកា បានស្កាត់ជួបគ្នាពិភាក្សាក្រៅផ្លូវការពីបញ្ហាសន្តិសុខក្នុងតំបន់ឧបទ្វីបកូរ៉េ ខណៈភាពតានតឹងរវាងកូរ៉េខាងជើង និង ត្បូងកំពុងតែកើនឡើងជាខ្លាំង។

លោកប្រធានាធិបតីអាម៉េរិក ចូ បៃឌិន បានដឹកនាំកិច្ចប្រជុំដ៏សំខាន់នេះ និង មានការចូលរួម ដោយនាយករដ្ឋមន្ត្រី ជប៉ុន លោក Fumio Kishida និង លោក យូន ស៊ុកយុល (Yoon Suk Yeol ) ប្រធានាធិបតីកូរ៉េខាងត្បូង។ជាជំនួបដែលធ្វើឡើង ក្នុងពេលដែលមេដឹកនាំកំពូលទាំង៣ប្រទេសនេះ បានអញ្ញើញចូលកិច្ចប្រជុំអាស៊ានលើកទី ៤០-៤១ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំ ឆ្នាំ២០២២នេះ។

មិនទាន់មានព័ត៌មានលម្អិតណា ពាក់ព័ន្ធនឹងកិច្ចប្រជុំបិទទ្វានេះទេ។តែបើតាម លោកបៃ ឌិន ប្រធានធិបតីអាម៉េរិក បានអះអាងថា កិច្ចប្រជុំជាមួយជប៉ុន កូរ៉េខាងត្បូងនៅកម្ពុជាពេលនេះ គឺភាគីទាំងអស់ បានសិក្សាពីវិធីសាស្ត្ររួមគ្នា ក្នុងការជំរុញដោយការច្នៃប្រឌិត និង ការប្តេជ្ញាចិត្តចំពោះភាពរុងរឿង និងសន្តិសុខរួមគ្នា។សម្រាប់លោក បៃឌិន ភាគទាំងអស់បានប្តេជ្ញា ចិត្ត បង្កើត តំណ ភ្ជាប់ កាន់តែ ជិតកាន់តែល្អថែមទៀត៕

Khcct banner

អត្ថបទទាក់ទង