Eqm5 on ads news
Photo 2022 10 27 10.25.28
Photo 2022 10 27 15.04.39
Jetour
Cct 01
Website cc time banner

ឥណ្ឌូនេស៊ីត្រៀមកងកម្លាំងពិសេសការពារប្រមុខដឹកនាំG20

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

ឥណ្ឌូនេស៊ី៖ ប្រទេសឥណ្ឌូនេស៊ីដែលជាម្ចាស់ផ្ទះក្នុងកិច្ចប្រជុំកំពូលមេដឹកនាំ G20 បានរៀបចំកងកម្លាំងសណ្តាប់ធ្នាប់ពិសេសដើម្បីត្រៀមស្វាគមន៌ នឹងការពារសុវត្ថិភាពបណ្តាលមេដឹកនាំជាង២០ប្រទេសដែលនឹងចូលរួមកិច្ចប្រជុំក្នុងប្រទេសឥណ្ឌូនេស៊ីនាក្នុងកោះបាលីចាប់ពីថ្ងៃទី ១៥-១៦។

ប្រមុខរដ្ឋាភិបាលប្រទេសឥណ្ឌូនេស៊ីលោក Joko Widodo បានធ្វើការរៀបចំទទួលប្រមុខមេដឹកនាំ G20យ៉ាងគគ្រឹកគ្រេង ដោយការរៀបចំនោះមានទាំងកងកម្លាំងការពារពិសេសដើម្បីធានាសុវត្ថិភាពដល់គ្រប់ប្រមុខមេដឹកនាំជាង ២០ប្រទេសដែលនឹងចូលរួមក្នុងកិច្ចប្រជុំ G20 នាក្នុងប្រទេសឥណ្ឌូនេស៊ី។

យោងតាម Video ដែលបានថតដោយកាសែតកណ្តាលរបស់ចិនបានបង្ហាញឲ្យឃើញពីការរៀបចំសណ្តាប់ធ្នាប់យ៉ាងពិសេស នឹងមានការហែហមជាច្រើនពីសំណាក់កងកម្លាំងប្រដាប់អាវុធក្នុងប្រទេសឥណ្ឌូនេស៊ី ដើម្បីធានានូវសុវត្ថិភាពប្រមុខមេដឹកនាំ G20។

គួរបញ្ជាក់ថាកិច្ចប្រជុំកំពូង G20 នឹងមានវត្តមានមេដឹកនាំចិនលោក ស៊ីជិនពីង នឹងប្រមុខមេដឹកនាំអាម៉េរិកលោកចូបៃដិនថែមទៀតផង មេដឹកនាំទាំងពីរនេះនឹងត្រូវបានគេរំពឹងថានឹងចួបគ្នាក្នុងកិច្ចប្រជុំក្រៅផ្លូវការហើយអាចនឹងពិភាក្សាគ្នាពីបញ្ហាសណ្តាប់ធ្នាប់ពិភពលោកថែមទៀតផង៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2022 10 27 10.25.23
Photo 2022 10 27 15.04.39
Khcct banner

អត្ថបទទាក់ទង