ភ្នំពេញ៖ នាយកដ្ឋានសិល្ប:សូនរូប និងសិល្ប:សិប្បកម្មសហការជាមួយសារមន្ទីរជាតិនឹងរៀបចំពិព័រណ៍មិនអចិន្ដ្រៃយ៍ «ពុទ្ធប្រវត្តិ៖ ពិព័រណ៌បណ្ណសារគំនូរបុរាណដែលបាត់បង់» ដែលនឹងតាំងបង្ហាញនៅថ្ងៃទី១៧ ដល់ថ្ងៃទី៣០ វិច្ឆិកា នៅសារមន្ទីរជាតិកម្ពុជា។
ពិព័រណ៌ ដែលធ្វើឡើងរយៈពេលជិតពីរសប្ដាហ៍នេះ ធ្វើឡើងដើម្បីជាការរួមចំណែកផ្សព្វផ្សាយនូវបេតិកភណ្ឌវប្បធម៌ជាតិដែលបានបាត់បង់ដល់ស្រទាប់យុវជន ក៏ដូចជាសាធារណជនទូទៅ ឲ្យបានស្គាល់នូវគុណតម្លៃនៃស្នាដៃសិល្ប:គំនូរខ្មែរបុរាណ រួមទាំងសិប្បកម្មផ្សេងៗទៀតគ្រប់ទម្រង់ទាំងរូបី និងអរូបី៕