
ចិន៖ ប្រធានាធិបតីអាម៉េរិក Joe Biden និងលោក Xi Jinping នឹងមកជួបប្រជុំគ្នានាថ្ងៃចន្ទនេះសម្រាប់កិច្ចប្រជុំកំពូលមួយក្នុងក្តីសង្ឃឹមនៃការបង្កើតព្រំដែនច្បាស់លាស់ ដើម្បីជៀសវាងជម្លោះដ៏មហន្តរាយរវាងមហាអំណាចទាំងពីរ។ ជំនួបនេះនឹងធ្វើឡើងក្នុងប្រទេសឥណ្ឌូនេស៊ីក្នុងកិច្ចប្រជុំកំពូលមេដឹកនាំG20។
មេដឹកនាំទាំងពីរនឹងជួបប្រជុំគ្នានៅប្រទេសឥណ្ឌូនេស៊ីសម្រាប់ការជួបមុខគ្នាជាលើកដំបូងចាប់តាំងពីលោក Biden ឡើងកាន់តំណែងជាប្រធានាធិបតីក្នុងខែមករាឆ្នាំ ២០២១។ ទំនាក់ទំនងរវាងប្រទេសទាំងពីរបានធ្លាក់ចុះក្នុងរយៈពេល ២១ ខែចុងក្រោយនេះ ខណៈដែលភាពតានតឹងកាន់តែកើនឡើង ជាពិសេសលើកោះតៃវ៉ាន់ និងរុស្ស៊ី-អ៊ុយក្រែន។
ថ្លែងទៅកាន់អ្នកសារព័ត៌មានកាលពីថ្ងៃអាទិត្យក្នុងទីក្រុងភ្នំពេញ ប្រទេសកម្ពុជា លោក Biden បាននិយាយថា លោកមានបំណងចង់ជួបពិភាក្សា “ត្រង់” ជាមួយលោក Xi។ លោកបាននិយាយអំពីការសន្ទនាកន្លងមករបស់លោកជាមួយមេដឹកនាំចិនថា៖ «យើងមានការយល់ខុសតិចតួចណាស់»។ លោកបន្ថែមថាយើងគួរតែស្វែងរកការចចារណាមួយដើម្បីសន្តិភាពរបស់ពិភពលោក។
សម្រាប់ប្រទេសចិន តៃវ៉ាន់គឺច្បាស់ណាស់ជាផ្នែកមួយនៃប្រទេសចិនដែលមិនអាចកាត់ថ្លៃបាន។ ទីក្រុងប៉េកាំងមានបំណងធ្វើសមាហរណកម្មតៃវ៉ាន់ឡើងវិញ តាមមធ្យោបាយសន្តិភាព។ លោក Xi បាននិយាយកាលពីខែមុននៅឯសមាជជាតិលើកទី ២០ របស់បក្សកុម្មុយនិស្តចិនថា "យើងរក្សាជម្រើសក្នុងការចាត់វិធានការចាំបាច់ទាំងអស់"ប្រសិនបើតៃវ៉ាន់ស្វែងរកការប្រកាសឯករាជ្យ ។
ឧត្តមសេនីយលំដាប់កំពូលរបស់អាមេរិក ដែលជាប្រធានអគ្គសេនាធិការចម្រុះលោក Mark Milley បានប្តេជ្ញាកាលពីថ្ងៃពុធថានឹងបន្តគាំទ្រយោធាតៃវ៉ាន់ជាមួយនឹងអាវុធ និងការហ្វឹកហ្វឺន។ គាត់ក៏បានចោទប្រកាន់ប្រទេសចិនថាកំពុងស្វែងរក "ឧត្តមភាពយោធាសកល" ។ មន្ទីរបញ្ចកោណបាននិយាយកាលពីខែមុនថា ប្រទេសចិននៅតែជាការគំរាមកំហែងសន្តិសុខជាតិកំពូលចំពោះសហរដ្ឋអាម៉េរិក៕