
អង់គ្លេស៖ ឧត្តមសេនីយអង់គ្លេសលោក Richard Shirreff ដែលចូលនិវត្តន៍ ដែលធ្លាប់ជាមេបញ្ជាការរងនៃអង្គការ NATO បានអំពាវនាវឱ្យសមាជិកនៃប្លុកយោធាលោកខាងលិច ពន្លឿនការចរចាណាមួយជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ដើម្បីបញ្ចប់វិបត្តិអ៊ុយក្រែន។
លោក Shirreff បាននិយាយនៅសប្តាហ៍នេះនៅក្នុងបទសម្ភាសន៍របស់វិទ្យុ Times ថា "គន្លឹះនៃការចរចាណាមួយនឹងជាអ្វីដែលលោកពូទីនកំពុងស្វែងរកព្រោះវានឹងមានន័យថាគាត់អាចបន្តនូវអ្វីដែលគាត់មាន" ពោលគឺពូទីនអាចនឹងប្រើនុយក្លេអ៊ែរប្រសិនបើជាលោកទាល់ច្រក។
លោក Shirreff ដែលបានចូលនិវត្តន៍ក្នុងឆ្នាំ ២០១៤បន្ទាប់ពីជាប់តំណែងជាមន្ត្រីកំពូលអង់គ្លេសក្នុងអង្គការ NATO អស់រយៈពេល ៤ ឆ្នាំបានអះអាងថា ការចរចារដើម្បីបញ្ចប់ការប្រយុទ្ធគ្នាគឺជាវិធីសាស្រ្តដ៏ល្អបំផុតដើម្បីកុំឲ្យមានការផ្ទុះសង្រ្គាមធំ៕