Yearendyearend1140x150

អាម៉េរិកចោទ«ចិននឹងរុស្សី»នៅពីក្រោយការបាញ់មីស៊ីលរបស់កូរ៉េខាងជើង

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
សត្វ​ស្លាប​ហើរ​លើ​ប៉ុស្តិ៍​យាម​របស់​កូរ៉េ​ខាង​ជើង​ក្នុង​រូបភាព​នេះ​ថត​នៅ​ជិត​តំបន់​គ្មាន​យោធា​បំបែក​កូរ៉េ​ទាំង​ពីរ ក្នុង​ក្រុង Paju ប្រទេស​កូរ៉េ​ខាង​ត្បូង ថ្ងៃ​ទី ៤ ខែ​វិច្ឆិកា ឆ្នាំ ២០២២។ REUTERS

អង្គការសហប្រជាជាតិ៖ សហរដ្ឋអាម៉េរិកបានចោទប្រកាន់រុស្ស៊ី និងចិនថាបានផ្តល់ "ភ្លៀវខៀវការពារ" ដល់ប្រទេសកូរ៉េខាងជើង ពីសកម្មភាពបន្ថែមទៀតជុំវិញការបាញ់មីស៊ីលរបស់ចូលទៅកាន់សមុទ្រកូរ៉េខាងត្បូង។ សហរដ្ឋអាម៉េរិក អង់គ្លេស បារាំង អាល់បានី អៀរឡង់ និងន័រវែស បានស្នើសុំកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខនៅថ្ងៃសុក្រ បន្ទាប់ពីទីក្រុងព្យុងយ៉ាងបានបាញ់មីស៊ីលជាច្រើនគ្រាប់ រួមទាំងមីស៊ីលផ្លោងអន្តរទ្វីបដែលបរាជ័យ។

លោក Zhang Jun ឯកអគ្គរដ្ឋទូតអង្គការសហប្រជាជាតិរបស់ប្រទេសចិនបាននិយាយថា៖ «ក្រុមប្រឹក្សាគួរតែដើរតួនាទីស្ថាបនាជាជាងតែងតែសង្កត់ធ្ងន់លើសម្ពាធកូរ៉េខាងជើង»។ លោកបន្ថែមថា ក្រោមកាលៈទេសៈបច្ចុប្បន្ន ក្រុមប្រឹក្សាគួរតែខិតខំជាពិសេសដើម្បីកាត់បន្ថយការប្រឈមមុខដាក់គ្នា បន្ធូរបន្ថយភាពតានតឹង និងជំរុញដំណោះស្រាយនយោបាយ»។

ដោយឡែកអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres នៅព្រឹកថ្ងៃសុក្រនេះ បានថ្កោលទោសការបាញ់មីស៊ីលនាពេលថ្មីៗនេះ របស់កូរ៉េខាងជើង និងបានជំរុញឱ្យទីក្រុងព្យុងយ៉ាង "បញ្ឈប់ជាបន្ទាន់នូវសកម្មភាពបង្កហេតុណាមួយបន្ថែមទៀត" ដោយលោកព្រមាននិងចាត់វិធានការភ្លាមៗ។

ចំណែកជំនួយការអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Khaled Khiari បានប្រាប់ក្រុមប្រឹក្សានាថ្ងៃសុក្រនេះថា "ក្រុមប្រឹក្សាសន្តិសុខត្រូវធ្វើឱ្យអស់ពីសមត្ថភាពដើម្បីទប់ស្កាត់ការកើនឡើង" ។ ជំនួសមកវិញ ប្រទេសចិន និងរុស្ស៊ី បាននឹងកំពុងជំរុញឱ្យមានការបន្ធូរបន្ថយទណ្ឌកម្មលើប្រទេសកូរ៉េខាងជើង ក្រោមហេតុផលមនុស្សធម៌ ហើយក្នុងក្តីសង្ឃឹមថា ទីក្រុងព្យុងយ៉ាងអាចត្រូវបានគេបញ្ចុះបញ្ចូលឱ្យវិលត្រឡប់ទៅរកការចរចាឡើងវិញ។

គួរបញ្ជាក់ថាប្រទេសកូរ៉េខាងជើងត្រូវបានហាមឃាត់ជាយូរមកហើយពីការសាកល្បងនុយក្លេអ៊ែរ និងការបាញ់មីស៊ីលផ្លោងដោយក្រុមប្រឹក្សាសន្តិសុខ ដែលបានពង្រឹងការដាក់ទណ្ឌកម្មលើទីក្រុងព្យុងយ៉ាងក្នុងរយៈពេលជាច្រើនឆ្នាំដើម្បីព្យាយាម និងកាត់ផ្តាច់មូលនិធិសម្រាប់កម្មវិធីទាំងនោះ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង