ចិន៖សេចក្តីព្រាងច្បាប់ស្តីពីការគាំពារសន្តិសុខជាតិនៅតំបន់រដ្ឋបាលពិសេសហុងកុងនៃសាធារណរដ្ឋប្រជាមានិតចិន ត្រូវបានសន្និសីទប្រធានសភាដាក់ជូនកិច្ចប្រជុំលើកទី ១៩ នៃគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេសនីតិកាលទី ១៣ដើម្បីធ្វើការពិនិត្យពិភាក្សាកាលពីថ្ងៃទី ១៨ ខែមិថុនា ។
សេចក្តីព្រាងច្បាប់នេះជាគម្រោងតាក់តែងច្បាប់តិ្តដ៏សំខាន់មួយដើម្បីអនុវត្តជាក់ស្តែងនូវស្មារតីនិងសំណូមពរនៃមហាសន្និបាតលើកទី ៣ នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី ១៣ ក្នុងការអនុម័ត«សេចក្តីសម្រេចចិត្តស្តីពីការបង្កើតនិងធ្វើឱ្យមានសុក្រឹតភាពនូវប្រព័ន្ធច្បាប់និងយន្តការអនុវត្តដែលគាំពារសន្តិសុខជាតិនៅតំបន់រដ្ឋបាលពិសេសហុងកុង» ។ អ្នកទទួលខុសត្រូវកិច្ចការតាក់តែងច្បាប់បានធ្វើការបកស្រាយពីសេចក្តីព្រាងច្បាប់ជូនចំពោះអង្គប្រជុំ ។
ក្នុងសេចក្តីព្រាងច្បាប់បានកំណត់យ៉ាងច្បាស់នូវវិធានការបង្ការនិងទប់ស្កាត់ ព្រមទាំងទំនួលខុសត្រូវបទព្រហ្មទណ្ឌនិងការផ្តន្ទាទោសទៅលើបទឧក្រិដ្ឋចំនួន ៤ ប្រភេទ ពោលគឺសកម្មភាពអបគមន៍ជាតិ សកម្មភាពញុះញង់ប៉ុនប៉ង់ធ្វើវិទ្ធង្សនារដ្ឋអំណាច សកម្មភាពភេរវកម្មនិងសកម្មភាពបំផ្លាញសន្តិសុខុជាតិដោយស៊ុមគ្រលុំជាមួយកម្លាំងបរទេសដែលបានកើតឡើងក្នុងតំបន់រដ្ឋបាលពិសេសហុងកុង។អត្ថបទពីវិទ្យុចិន៕