Yearendyearend1140x150

«លិខិតសម្តេច ហ៊ុន សែន អញ្ជើញលោកពូទីនចូលរួមកិច្ចប្រជុំអាស៊ាន»បានទៅដល់ទីក្រុងម៉ូស្គូល

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ឆ្វេង៖សម្តេច ហ៊ុន  សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ស្តាំ៖លោក ពូទីន ប្រធានាធិបតីរុស្ស៊ី។ (Reuters)

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និង ជាប្រធានអាស៊ាននៅឆ្នាំ២០២២នេះ បានអញ្ជើញលោក ពូទីន ប្រធានាធិបតីរុស្ស៊ីឲ្យមកចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និង កិច្ចប្រជុំពាក់ព័ន្ធផ្សេងទៀតនៅរាជធានីភ្នំពេញ នាខែវិច្ឆិកា ខាងមុខនេះ។បច្ចុប្បន្នលិខិតនេះ ត្រូវបានស្ថានទូតរុស្ស៊ីប្រចាំនៅកម្ពុជា បានបញ្ជូនទៅដល់ទីក្រុងម៉ូស្គូលហើយ គិតត្រឹមថ្ងៃទី ២ វិច្ឆិការនេះ។

ស្ថានទូតរុស្ស៊ីប្រចាំនៅកម្ពុជា នៅថ្ងៃទី ២ វិច្ឆិការនេះ បានថ្លែងប្រាប់សារព័ត៌មាន ស៊ីស៊ីថាមស៍ថា លិខិតរបស់សម្តេច ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និង ជាប្រធានអាស៊ាន នៅឆ្នាំ២០២២ គឺស្ថានទូតបានទទួលរួចរាល់ហើយ និង បានបញ្ជូនទៅដល់ទីក្រុងម៉ូស្គូលរួចរាល់ផងដែរ។

ទាក់ទងចម្លើយឆ្លើយតបយ៉ាងណាពីលោកពូទីននោះ គឺស្ថានទូតមិនទាន់ទទួលបានចម្លើយនៅឡើយទេ ហើយស្ថានទូតរីករាយក្នុងការជូនដំណឹងដល់រាជរដ្ឋាភិបាលកម្ពុជា អំពីទម្រង់នៃការចូលរួមរបស់លោក ពូទីន ក្នុងពេលសមស្របណាមួយ។

ស្ថានទូតបាននិយាយយ៉ាងដូច្នេះថា "ស្ថានទូតរុស្សីបានទទួលលិខិតអញ្ជើញរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅកាន់ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន ហើយបញ្ជូនវាទៅកាន់ទីក្រុងម៉ូស្គូរួចជាស្រេចហើយ។ស្ថានទូតរុស្សីប្រចាំប្រទេសកម្ពុជា នឹងរីករាយក្នុងការជូនដំណឹងដល់កម្ពុជាអំពីវត្តមានរបស់ប្រធានាធិបតីរុស្សីថាតើលោកនឹងអញ្ចើញមកចូលរួមតាមការអញ្ចើញរឺយ៉ាងណា។"

ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិត សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE) ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេច ហ៊ុន សែន និង ជាប្រធានអាស៊ាននៅឆ្នាំ២០២២នេះ បានអញ្ជើញលោក ពូទីន ប្រធានាធិបតីរុស្ស៊ីឲ្យមកចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធផ្សេងទៀតនៅរាជធានីភ្នំពេញ នាខែវិច្ឆិកា ខាងមុខនេះ។ ប៉ុន្តែសម្តេច ហ៊ុន សែន បានអះអាងថា គិតមកដល់ពេលនេះ រដ្ឋាភិបាលរុស្ស៊ី មិនទាន់ឆ្លើយតបយ៉ាងណានៅឡើយទេ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង