Yearendyearend1140x150

រុស្សីត្រៀម«ផ្គត់ផ្គង់គ្រាប់ធញ្ញជាតិ»លើទីផ្សារពិភពលោកជំនួសអ៊ុយក្រែន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
ទំនិញនៅសមុទ្រខ្មៅ

រុស្សី៖ ប្រទេសរុស្ស៊ីជាមួយនឹងការប្រមូលផលដ៏ធំរបស់ខ្លួន ត្រៀមខ្លួនរួចជាស្រេចដើម្បីជំនួសអ៊ុយក្រែនជាអ្នកផ្គត់ផ្គង់គ្រាប់ធញ្ញជាតិសំខាន់នៅលើទីផ្សារពិភពលោក បន្ទាប់ពីប្រទេសអ៊ុយក្រែនផ្អាកការនំាចេញរបស់ខ្លួនទៅកាន់សមុទ្រខ្មៅ។

ក្រសួងការពារជាតិរុស្ស៊ីបាននិយាយកាលពីថ្ងៃសៅរ៍ថា ប្រទេសរុស្ស៊ីបានសម្រេចចិត្តផ្អាកគំនិតផ្តួចផ្តើមដែលអ៊ុយក្រែនអាចនាំចេញគ្រាប់ធញ្ញជាតិរបស់ខ្លួនតាមរយៈសមុទ្រខ្មៅ។ កាលពីថ្ងៃអាទិត្យ គ្មានកប៉ាល់គ្រាប់ធញ្ញជាតិរបស់ប្រទេសអ៊ុយក្រែនត្រូវបានគេឃើញឆ្លងកាត់កំពង់ផែសមុទ្រខ្មៅទេ។

លោក Konstantin Kosachev អនុប្រធានក្រុមប្រឹក្សាសហព័ន្ធរុស្ស៊ីបាននិយាយថាសក្តានុពលនាំចេញរបស់ប្រទេសរុស្សីនៅរដូវកាលនេះត្រូវបានគេប៉ាន់ស្មានថាមានចំនួនជាង៥០ លានតោន។ លោកបន្ថែមថា យ៉ាងហោចណាស់មានប្រទេសចំនួន ៥០ កំពុងពឹងផ្អែកយ៉ាងធ្ងន់ធ្ងរលើគ្រាប់ធញ្ញជាតិរបស់រុស្ស៊ី រួមទាំងប្រទេសក្រីក្របំផុតមួយចំនួននៅក្នុងទ្វីបអាហ្រ្វិកផងដែរ។

យោងតាមទីភ្នាក់ងារសារព័ត៌មាន Sputnik របស់រុស្ស៊ី បានអះអាងថាមន្រ្តីនៃប្រទេសអ៊ុយក្រែនកំពុងចចារជាមួរុស្សីនាំចេញទំនិញទៅកាន់សមុទ្រខ្មៅ ក៏ប៉ុន្តែការចចារនោះទំនងជាមិនអាចទៅរួចនោះទេ។

កាលពីថ្ងៃទី ២២ ខែកក្កដា រុស្ស៊ី និងអ៊ុយក្រែនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយ Türkiye និងអង្គការសហប្រជាជាតិ ដើម្បីអនុញ្ញាតឱ្យមានការនាំចេញអាហារ និងជីពីកំពង់ផែសំខាន់ៗចំនួនបីរបស់អ៊ុយក្រែននៅក្នុងសមុទ្រខ្មៅ។ រយៈពេលដំបូងនៃកិច្ចព្រមព្រៀងដើម្បីជួយសម្រួលដល់ការនាំចេញគ្រាប់ធញ្ញជាតិ និងជីពីអ៊ុយក្រែនគឺ ១២០ ថ្ងៃ ហើយអាចត្រូវបានបន្តដោយស្វ័យប្រវត្តិនៅថ្ងៃទី ១៩ខែវិច្ឆិកា ប្រសិនបើគ្មានភាគីណាមួយចូលរួម។

គួរបញ្ជាក់ថារុស្ស៊ី និងអ៊ុយក្រែន គឺជាអ្នកផ្គត់ផ្គង់គ្រាប់ធញ្ញជាតិសំខាន់របស់ពិភពលោក។ ទិន្នន័យពីអង្គការស្បៀងអាហារ និងកសិកម្មនៃអង្គការសហប្រជាជាតិ បង្ហាញថា ក្នុងរយៈពេល ៣ ឆ្នាំចុងក្រោយនេះ ស្រូវសាលីដែលនាំចេញពីប្រទេសទាំងពីរមានប្រហែល ៣០ ភាគរយនៃចំនួនសរុបរបស់ពិភពលោក ខណៈដែលពោតទទួលបានប្រហែល ២០ភាគរយ។ អ្នកវិភាគបារម្ភថា ការផ្អាកគំនិតផ្តួចផ្តើមនេះអាចលុបចោលកិច្ចខិតខំប្រឹងប្រែងដើម្បីទប់ស្កាត់ការកើនឡើងតម្លៃម្ហូបអាហារនៅជុំវិញពិភពលោក៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង