Cctime 6monthsfree desktop
Cc times  web banner kh (2)

លោកហ៊ុន ម៉ាណែត៖ទ័ពគេបំពាក់អាវុធទំនើបសរសើរគេ ឯទ័ពខ្មែរគ្រាន់មានឡានថ្មីដឹកពលរដ្ឋបែរជារិះគន់

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
លោកហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក។

ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក នៅថ្ងៃនេះទី១៩ មិថុនានេះ បានបង្ហោះវីដេអូនមួយបកស្រាយអំពីថវិកាទិញរថយន្តចំនួន ២៩០គ្រឿងប្រគល់អោយអង្គភាពកងទ័ព កងរាជអាវុហត្ថ និង កងនគរបាលជាតិ។ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានបញ្ជាក់ថា រថយន្តចំនួន ២៩០គ្រឿងជាអំណោយសប្បុរសធម៌របស់ប្រជាពលរដ្ឋកម្ពុជា មិនមែនជាជំនួយរបស់ចិននោះទេ។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងថា “រថយន្តចំនួន ២៩០គ្រឿង ដែលប្រគល់អោយអង្គភាពកងទ័ព កងរាជអាវុហត្ថ និងកងនគរបាលជាតិ គឺជាអំណោយសប្បុរសធម៌របស់ប្រជាពលរដ្ឋកម្ពុជាដែលកៀរគរបានតាមការអំពាវនាវរបស់សម្តេច ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃកម្ពុជា មិនមែនជាមួយជំនួយរបស់រដ្ឋាភិបាលចិនដែលផ្តល់មកប្រទេសកម្ពុជា និងមិនមែនជាថវិកាជាតិនោះទេ”។

ការបកស្រាយរបស់ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោកបែបនេះ ធ្វើឡើងដើម្បីឆ្លើយតបនិងមតិរិះគន់របស់សារព័ត៌មាន និងអ្នកវិភាគមួយចំនួនដែលបានចោទប្រកាន់ថា រថយន្តចំនួន ២៩០គ្រឿង ដែលប្រគល់អោយអង្គភាពកងទ័ព កងរាជអាវុហត្ថ និងកងនគរបាលជាតិ ជាជំនួយរបស់ចិនផ្តល់មកកម្ពុជា។

បើតាមលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត រថយន្តចំនួន ២៩០គ្រឿងជាមធ្យោបាយដឹកជញ្ជូនកងទ័ពកម្ពុជា ដើម្បីជួយប្រជាពលរដ្ឋក្នុងគ្រាមានអាសន្នផ្សេងៗ ហើយគម្រោងទិញរថយន្តនេះ គឺរដ្ឋាភិបាល បានបញ្ជាទិញតាំងពីពាក់កណ្តាលឆ្នាំ២០១៩ មុនពេលមានការផ្ទុះឡើងនៃជម្ងឺកូវីដ-១៩ ហើយក៏បានកក់លុយ និងបង់ប្រាក់រួចរាល់ហើយផងដែរ។

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានចាត់ទុកការលើកឡើងរបស់អ្នកវិភាគមួយចំនួយ មិនមានមូលដ្ឋានច្បាស់លាស់។ ហើយលោកថា ព្រោះមានតែកងទ័ព និងកងនគរបាលជាតិប៉ុណ្ណោះ ដែលដឹងច្បាស់អំពីតម្រូវការរបស់ខ្លួន ដើម្បីធានាប្រសិទ្ធិភាពនៃការបំពេញភារកិច្ចរបស់ខ្លួន៕

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា ប្រទេសផ្សេងៗ គេបំពាក់អាវុធទំនើប កប៉ាល់ហោះទំនើប ចំណាយលុយរាប់រយលាន ពលរដ្ឋកម្ពុជាមួយចំនួនសរសើរគេធ្វើបាន ខណៈកងកម្លាំងខ្មែរខ្លួនគ្រាន់តែមានរថយន្តជាមធ្យោបាយប្រើប្រាស់ដើម្បីបំពេញភារកិច្ច បែរជាវាយប្រហាររិះគន់។លោកស្នើពលរដ្ឋគួរតែមានគំនិតជាតិនិយមខ្លះផង។


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង