Cctimesw1140xh150cm copy

ក្រុងព្រះសីហនុឃាត់ទុក«ម៉ូតូទឹក»មួយគ្រឿនដែលបើកបរបំពានសេចក្តីណែនាំ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ព្រះសីហនុ៖ រដ្ឋបាលក្រុងព្រះសីហនុ នៅថ្ងៃទី ២២ ខែតុលា ឆ្នាំ២០២២ បានសម្រេចឃាតទុកនូវម៉ូតូទឹកមួយគ្រឿនដែលបើកបរបំពានសេចក្តីណែនាំរបស់អាជ្ញាធរក្រុងព្រះសីហនុ ក្នុងន័យរក្សាសន្តិសុខសុវត្តិភាពរបស់បងប្អូនប្រជាពលរដ្ឋ ជាពិសេស ភ្ញៀវទេសចរដែលអញ្ជើញមកកំសាន្តនៅក្នុងខេត្ត។

រដ្ឋបាលក្រុងព្រះសីហនុ កន្លងទៅធ្លាប់បានចាត់ចែងក្រុមការងារ ចុះផ្សព្វផ្សាយអប់រំជាប្រចាំទាំងផ្ទាល់មាត់ និង នៅក្នុងអង្គប្រជុំ អំពីការបើកបរម៉ូតូទឹក ពោលគឺធ្វើយ៉ាងណាកុំអោយមានការបើកបរចូលកន្លែងភ្ញៀវលេងទឹក ត្រូវបើកបរអោយផុតពីភ្ញៀវលេងទឹកយ៉ាងតិចបំផុត ៥០ ម៉ែត្រ។

ប៉ុន្តែម្ចាស់អាជីវកម្មម៉ូតូទឹកនេះ មិនបានគោរពតាមការណែនាំហើយនៅតែបន្តរ បើកបរម៉ូតូទឹកនេះចូលនិង ឆាបគ្នានៅក្នុងហ្វូងភ្ញៀវទេសចរណ៍ដែលកំពង់លេងទឹកដែលអាចបង្ករគ្រោះថ្នាក់ដល់ភ្ញៀវជាយថាហេតុជាមិនខាន។

ម្លោះហើយបានជា ក្រុមការងារចម្រុះរដ្ឋបាលក្រុងព្រះសីហនុ នៅថ្ងៃទី ២២ តុលា បានសម្រេចយកម៉ូតូទឹកមួយគ្រឿងរបស់ឈ្មោះ កូរ ហុង មករក្សាទុកនៅសាលាក្រុងជាបណ្តោះអាសន្ន ដើម្បីធ្វើការអប់រំណែនាំ និង អនុវត្តនិតិវិធីរដ្ឋបាល៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង